Quantcast
Channel: News – The Cambodia Daily
Viewing all 4644 articles
Browse latest View live

ពិធី​​​ដង្ហែ​​​ព្រះ​​​បរម​​​អដ្ឋិ​​​នៃ​​​ព្រះ​​​បរមរតន​​​កោដ្ឋ​​​ចាប់​​​ផ្តើម​​​ហើយ​​​

$
0
0

នៅ​​​ក្នុង​​​ទិដ្ឋ​​​ភាព​​​ដែល​​​ធ្វើ​​​ឲ្យ​​​គេ​​​នឹង​​​ឃើញ​​​ដល់​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​សម្តេច​​​ឪ នរោត្តម​​​ សីហ​​​នុ ចូល​​​ទិ​​​​​​វង្គត​​​នៅ​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១២ ព្រះ​​​សង្ឃ​​​រាប់​​​រយ​​​អង្គ​​​ និមន្ត​​​អង្គុយ​​​ចុះ​​​គួរ​​​ជា​​​ទី​​​គោរព​​​សក្ការៈ​​​នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​កាល​​​ពី​​​ម្សិល​​​មិញ នៅ​​​ពេល​​​ពិធី​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ ដើម្បី​​​ដង្ហែ​​​ព្រះ​​​បរម​​​អដិ្ឋ​​​យក​​​ទៅ​​តម្កល់​​​បាន​​​ចាប់​​​ផ្តើម​​​។ king

ព្រះ​​​សង្ឃ​​​ប្រមាណ​​​៣.៦០០​​​អង្គ​​​ត្រូវ​​​បាន​​​និមន្ត​​​មក​​​ពី​​​ទូ​​​ទាំង​​​ប្រទេស​​​ដើម្បី​​​រាប់​​​​​​បាត​​​​​​​​​​​​ និង​​​សូត្រ​​​ធម៌​​​ប្រោះ​​​ព្រំ​​​កាល​​​ពី​​​​​ព្រឹក​​​​​​​ម្សិលមិញ  ខណៈ​​​ដែល​​​​​​មន្ត្រី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ត្រៀម​​​រៀប​​​ចំ​​​ដើម្បី​​​ដង្ហែ​​​ព្រះបរម​​​អដ្ឋិ​​​ជុំវិញ​​​រាជ​​​ធានី​​​នៅ​​​ថ្ងៃ​​​នេះ។ នៅ​​​ពេល​​​​​ល្ងាចម្សិលមិញ ព្រះ​​​សង្ឃ​​​ និង​​​ដូន​​​ជី​​​ប្រមាណ​​​១.០០០​​​អង្គ​​​-នាក់​​​​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ម្តង​​​ទៀត​​​ ដើម្បី​​​អុជ​​​ទៀន និង​​​ធ្វើ​​​សមាធិ​​​​​​។

លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ផ្សេង​​​ទៀត​​​ក៏​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​​​​នេះ​​​ដែរ​​​។ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​និង​​​សហ​​​ការី​​​របស់​​​លោក​​​បាន​​​ទទួល​​​ការ​​​អញ្ជើញ​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យ​​​ចូល​​​រួម​​​​​​ក្នុង​​​ពិធី​​​នេះ​​​ពី​​​គណៈ​​​កម្មា​​​ធិ​​​ការ​​​ជាតិ​​​រៀប​​​ចំ​​​បុណ្យ​​​ជាតិ​​​ និង​​​អន្តរ​​​ជាតិ​​​ ហើយ​​​បាន​​​ទៅ​​​គោរព​​​​​​ព្រះ​​​បរម​​​រូ​​​ប​​​នៃ​​​ព្រះ​​​បរមរ​​​តន​​​កោដ្ឋ។​​​

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “​​​ព្រឹក​​​នេះ​​​មន្ត្រី​​​២៥​​​រូប​​​របស់​​​យើង​​​ដែល​​​តំណាង​​​ឲ្យ​​​ខេត្ត​​​ក្រុង​​​​​​ទាំង​​​២៥​​​បាន​​​ទៅ គោរ​​​ព​​​ព្រះ​​​បរម​​​រូប​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ”។​​​សំដៅ​​​ដល់​​​ការ​​​បន្ត​​​ធ្វើ​​​ពហិការ​​​របស់​​​គណបក្ស​​​លោក​​​មិន​​​ចូល​​​សភា​​​ ដើម្បី​​​ជំទាស់​​​លទ្ធផល​​​ផ្លូវ​​​ការ​​​នៃ​​​ការ​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ឆ្នាំ​​​មុន លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​ចូល​​​រួម​​​ពិធី​​​នេះ​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ មិន​​​មែន​​​ក្នុង​​​នាម​​​ជា​​​តំណាង​​​រាស្ត្រ​​​​​​ឡើយ​​​ ពីព្រោះ​​​យើង​​​មិន​​​ទាន់​​​ស្បថ​​​ចូល​​​​​​រដ្ឋ​​​សភា​​​ទេ​​​”។

សាធារណជន​​​ ដែល​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ មាន​​​ចំនួន​​​តិច​​​តួច​​​ គឺ​​​មិន​​​ដូច​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​សម្តេច​​​ឪ​​​ នរោត្តម​​​ សីហនុ ចូល​​​ទិវង្គត​​​ និង​​​រយៈ​​​ពេល​​​ពី​​​រ​​​បី​​​ខែ​​​ក្រោយ​​​នៅ​​​មុន និង​​​អំឡុង​​​ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​ព្រះ​​​សព​​​ដ៏​​​អធិក​​​អធ័ម​​​នោះ​​​ទេ​​​។

លោក​​​យាយ​​​ គង់​​​ វ៉ាន អាយុ​​​៧៩​​​ឆ្នាំ​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គាត់​​​ចង់​​​ជូន​​​បាយ​​​ទឹក​​​ដល់​​​តាជី​​​យាយជី​​។ លោក​​​យាយ​​​លើក​​​ឡើង​​​​​​ទៀត​​​ថា ” ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ និង​​​រំភើប​​​ណាស់​​​ដែល​​​ខ្ញុំ​​​អាច​​​ចូល​​​រួម​​​ក្នុង​​​​​​ពិធី ពីព្រោះ​​​ខ្ញុំ​​​ស្រឡាញ់​​​សម្តេច​​​ឪ។ យើង​​​ក្រៀមក្រំ​​​ណាស់​​​នៅ​​​ពេល​​​សម្តេច​​​ឪ​​​ចូ​​​ល​​​ទិវង្គត គ្មាន​​​អ្វី​​​ដែល​​​យើង​​​អាច​​​ប្រៀបធៀប​​​នឹង​​​ការ​​​ចូល​​​ទិវង្គត​​​របស់​​​ព្រះ​​​អង្គ​​​បាន​​​ឡើយ”។

លោក​​​ ម៉ម នាង ទីប្រឹក្សា​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ថ្ងៃ​​​នេះ​​​ ព្រះ​​​បរម​​​អដ្ឋិ​​​នឹង​​​ត្រូវ​​​ដង្ហែ​​​ចេញ​​​ពី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​តាម​​​បណ្តោយ​​​ផ្លូវ​​​លេខ​​​១៨៤​​​ឆ្ពោះ​​​ទៅ​​​មហា​​​វិថី​​​ព្រះ​​​នរោត្តម និង​​​តាម​​​បណ្តោយ​​​មហាវិថី​​​ព្រះ​​​សីហនុ និង​​​មហា​​​វិថី​​​ សុធារស​​​ មុន​​​ពេល​​​ដង្ហែ​​​​​​ត្រឡប់​​​​​​​​​​​​​​ទៅកាន់​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​វិញ​​​៕ សុខុម​​​

​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ពិធី​​​ដង្ហែ​​​ព្រះ​​​បរម​​​អដ្ឋិ​​​នៃ​​​ព្រះ​​​បរមរតន​​​កោដ្ឋ​​​ចាប់​​​ផ្តើម​​​ហើយ​​​ appeared first on ខេមបូឌា ដេលី.


នគរបាល​និង​មន្ត្រី​អាមេរិក​​ស្វែងរក​តម្រុយ​នៅ​ក្នុង​ករណី​សម្លាប់​គ្រូ​បង្រៀន​ជនជាតិ​អាមេរិក

$
0
0

នគរបាល​បាន​និយាយថា មន្ត្រី​អាមេរិក​បាន​សហការ​ជាមួយ​នគរបាល​កាលពីម្សិលមិញ​ក្នុងការ​ស៊ើប​អង្កេត​លើ​ការ​សម្លាប់​លោក វីលៀម ហ្គ្លិន អាយុ​៤៣ឆ្នាំ​មក​ពីរដ្ឋ មីស៊ីស៊ីពី ដែល​គេ​ប្រទះឃើញ​ស្លាប់​ដោយ​សារការ​រឹតក​ ហើយ​យក​វាំងននរុំ​យក​ទៅ​បោះ​ចោល​នៅ​លើ​គំនរសំរាម​នៅ​ជា​យ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃពុធ។

យោង​តាម​លោក អេង សោភា នាយ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​បាន​ឲ្យ​ដឹង​ថា ក្រុមស៊ើប​អង្កេត​មិន​ទាន់​រក​ឃើញ​មូលហេតុ​ចំពោះ​ការ​ធ្វើឃាត​គាត​់​នៅឡើយ​ទេ។ លោក​បានមាន​ប្រសាសន៍ថា “មន្ត្រី​បីនាក់​មក​ពី​ស្ថាន​ទូត​​អាមេរិក​បាន​សហការ​ជាមួយ​នគរបាល​ចុះស៊ើប​អង្កេត​នៅ​ថ្ងៃនេះ ​មាន​ខ្មែរពីរនាក់ និង​ជន​ជាត​ិអាមេរិក​ម្នាក់​ស្លៀក​ពាក់​ស៊ីវិល។ យើង​​មិន​ទាន់​ដឹង​មូលហេត​ុ​នៅពីក្រោយ​ករណីនេះនៅឡើយ​ទេ ប៉ុន្តែ​យើង​ប្រឹង​ប្រែង​យ៉ាងខ្លាំ​ងដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់”។

សាកសព​ជន​រងគ្រោះដែលទើប​តែ​មក​ដល់​ប្រទេស​កម្ពុជា​ពី​ទីក្រុង​បាង​កក​កាល​ពី​ពីរខែ​មុន និង​បានធ្វើជា​គ្រូបង្រៀន​ភាសាអង់គ្លេស​នៅ​តាម​សាលារៀន​មួយ​ចំនួន​ក្នុង​ទីក្រុង​នោះ​ ត្រូ​វបាន​គេ​ប្រទះឃើញ​នៅ​តាម​ផ្លូវ​លំ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ។ អ្នក​ភូមិ​បាន​រាយការណ៍ថា បាន​ឃើញ​រ៉ឺម៉កម៉ូត​ូ​កង់​បី​​មួយ​គ្រឿង​និង​ម៉ូត​ូ​មួយ​គ្រឿង​បើក​តាម​ផ្លូវ​លំ​​នោះ​នៅ​ម៉ោង​៣រំលង​អធ្រាត្រ​ព្រឹក​ថ្ងៃពុធ ហើយ​បន្ទាប់មក​ឈប់​នៅ​កន្លែង​ចាក់សំរាម មិនដល់​បីម៉ោង​ផង​​មុន​ពេល​​គេ​ប្រទះ​ឃើញ​សាកសព។

អ្នកស្រី និត​តាយ៉ា ហ្គ្លិន អាយុ​៤៤ឆ្នាំ​ ជាប្រពន្ធ​ជន​រងគ្រោះ​បាន​និយាយ​ពី​ក្រុង​បាងកក​ថា ថ្មីៗនេះអ្នកស្រី​បាន​បែក​គ្នា​ពី​ប្តី​អ្នក​ស្រី​ដែលបាន​រស់​នៅ​ជាមួយ​គ្នា​ប្រាំឆ្នាំ​​ ប៉ុន្តែនៅ​តែ​បន្ត​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជា​ទៀងទាត់រហូតដល់​ទាក់​ទង​គ្នា​លែង​បាន​​កាលពី​ថ្ងៃអង្គារ​។

​អ្នកស្រី​បាន​និយាយថា “​គាត​់បាន​ទូរស័ព្ទ​មក​ខ្ញុំ​ជា​ច្រើន​ដង ហើយ​និយាយថា ជន​ជាតិខ្មែរមួយ​ចំនួន​ចង់បាន​អ្វី​មួយ​ពី​គាត់​ គាត់​ភ័យ​ខ្លាច​​ ហើយ​ចង់​ចាកចេញឲ្យ​បាន​ឆាប់។ អ្នក​ស្រីបាន​និយាយថា ពួក​គាត់​បាន​និយាយ​គ្នា​លើក​ចុងក្រោយ​នៅ​​យប់ថ្ងៃច័ន្ទ ។ អ្នក​ស្រី​បាន​និយាយថា “ខ្ញុំបាន​ប្រាប់គាត​់ឲ្យ​ធ្វើដំណើរទៅប្រទេស​ចិន​កន្លែង​ដែលគា​ត់​​ធ្លាប់​បាន​ធ្វើ​ការ​បាន​ប្រាំមួយ​ខែ​។​ខ្ញុំបាន​ប្រាប់​គាត​់​ថា​​ ខ្ញុំនឹង​ចេញថ្លៃ​សំបុត្រ​យន្ត​ហោះ​ឲ្យ​គាត់”។

អ្នកស្រី ហ្គ្លិន បាន​និយាយថា អាជ្ញាធរកម្ពុជា​និង​អាមេរិក​មិន​បាន​ប្រាប់​អ្នក​ស្រី​អំពី​ការ​ស្លាប់​ប្តីរបស់​អ្នកស្រី​ទេ​ ហើយអ្នក​ស្រីទើប​តែ​ដឹង​រឿង​នេះ​នៅពេល​អ្នក​ស្រី​មិនអាច​ទាក់​ទង​គាត​់​បាន​ ហើយ​បាន​ស្វែង​រក​ឈ្មោះ​គាត​់​បាន​ប្រព័ន្ធអីុនធើណិត។ អ្នកស្រី​បាននិយាយថា បន្ទាប់មក អ្នកស្រី​បាន​ទូរស័ព្ទទៅ​ម្តាយ​ក្មេក​អ្នកស្រី​នៅ​អាមេរិក ហើយ​បាន​ប្រាប់​គាត់​ពី​ការ​ស្លាប់​កូន​ប្រុសរបស់​គា​ត់។

អ្នកស្រី ហ្គ្លិន បាន​និយាយ​ថា ប្តីអ្នកស្រី​មាន​បញ្ហា​ដោយសារការ​ផឹកស៊ី ហើយ​ជួន​កាល​គាត​់ឆេវ​ឆាវ​ទៀត​ផង ប៉ុន្តែ​បញ្ហា​នេះ​មិនដែល​ធ្ងន់​ធ្ងរ​​នាំ​ឲ្យ​គាត់​មាន​បញ្ហា​ធំ​ទេ តាំង​ពី​ពួកគាត់​បាន​រៀប​ការ​មក​។

អ្នកស្រី​បាន​និយាយ​ថា ” ពិត​មែន​ហើយ​យើង​​មាន​បញ្ហា​ក្នុង​គ្រួសារ​​ដូច​មនុស្ស​ជា​ច្រើន​ទៀត​ដែរ ហើយ​ជួន​កាល​គាត់​បាន​វាយ​តប់​​នៅ​ពេល​គាត់​ស្រវឹង​ស្រា​ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ទេ​ថា ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្នុង​ទីក្រុង​បាង​កក​ បញ្ហា​នេះ​តែង​តែ​ត្រូវ​បាន​ដោះ​ស្រាយ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដែល​គាត់ស្នាក់នៅក្នុង​​ប្រទេស​កម្ពុជា​ គាត់​ត្រូវ​បាន​គេ​ធ្វើ​ឃាត​”។

នៅ​ឯ​ផ្ទះ​សំណាក់​ Tattoo ក្នុង​ខណ្ឌ​៧​មករា កន្លែង​ដែល​ជន​រងគ្រោះ​បាន​ស្នាក់​នៅ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៥ ខែឧសភា​មក អ្នក​ទទួ​ល​ភ្ញៀវ​ឈ្មោះ អុី មករា បាន​និយាយ​ថា នគ​រ​បាល​និង​ “FBI” ហើយ​បាន​ចំណាយ​ពេល​បួន​ម៉ោង​ឆែក​ឆេរ​បន្ទប់​ជន​រងគ្រោះ​កាល​ពីម្សិលមិញ​​បាន​យក​របស់​របរ​របស់​គាត់​ទាំង​អស់​ធ្វើ​ជា​ភ័ស្តុតាង​។

លោកបាន​និយាយ​ថា លោកមាន​ការ​ភ្ញាក់​ផ្អើ​ល​នៅពេល​ដែលជន​រងគ្រោះ​មិន​ត្រឡប់​មកវិញ​នៅយប់​ថ្ងៃ​អង្គារ​ ពីព្រោះ​ជា​ទូ​ទៅ​គាត់​តែ​ង​តែ​រក្សាទម្លាប់​របស់​គាត់ ដោយ​ចាក​ចេញ​​ទៅធ្វើការ​នៅ​ម៉ោង​ប្រហែល​៦និង​៣០​នាទីព្រឹក និងត្រឡប់​មក​វិញ​នៅ​ពេល​ល្ងាច។ លោក​បាន​និយាយ​ថា ” គាត់​តែង​តែ​អង្គុយ​ម្នាក់​ឯង​សរសេរ​សៀវភៅ ឬវាយ​កុំព្យូទ័រ​​របស់​គាត់​ ប៉ុន្តែ​គាត់​តែង​តែ​ត្រឡប់​ម​ក​វិញ​រាល់​យប់​ សូម្បី​ថ្ងៃ​ចុង​សប្ដាហ៍​”។

​គឹម ឆឺន អាយុ​២២​ឆ្នាំ​ជា​អ្នក​ទទួល​ភ្ញៀវ​បាន​និយាយ​ថា នៅ​ពេល​មក​ដល់​រាជ​ធានីភ្នំពេញ លោក វីលៀម​ ហ្គ្លិន បាន​មក​ចុះ​ឈ្មោះ​ស្នាក់​នៅ​ផ្ទះ​សំណាក់​បៃតង ស្ថិតនៅ​តាម​ផ្លូវ​​លេខ​១២៥​ បន្ទាប់​ពី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី៤ ខែឧសភា ក្រោយ​​ពី​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពីទីក្រុងបាងកក​។ គាត់​បាន​និយាយ​ថា ” ខ្ញុំ​គ្រាន់​តែ​បាន​និយាយ​ជាមួយ​គាត់​​នៅពេល​ដែលគាត់​មក​ដល់ ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំឃើញ​គាត់​ គាត់​តែង​នៅ​ម្នាក់​ឯង​ ហើយ​ស្រវឹងស្រាញ្ឹកញាប់ ប៉ុន្តែ​គាត់​មិន​ដែល​បង្ក​បញ្ហា​ទេ ហើយ​តែ​ងតែ​ត្អូញត្អែរ​ពី​ប្រព័ន្ធ​អុីនធើណិត​”៕ សារុន​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post នគរបាល​និង​មន្ត្រី​អាមេរិក​​ស្វែងរក​តម្រុយ​នៅ​ក្នុង​ករណី​សម្លាប់​គ្រូ​បង្រៀន​ជនជាតិ​អាមេរិក appeared first on ខេមបូឌា ដេលី.

ភាគី​ជម្លោះ​ជូរចត់​នៅបឹង​កក់​ប្ដឹង​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​

$
0
0

ភាគី​ប្រជែង​គ្នា​ក្នុង​ជម្លោះ​ដ៏​ជូរចត់​កាន់​តែ​ខ្លាំង​ឡើង​​ជុំវិញ​បញ្ហា​ដី​នៅ​តំបន់​បឹង​កក់​ ក្នុងរាជធានីភ្នំពេញ បាន​ប្ដឹង​គ្នា​​ទៅវិញ​ទៅមក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​កាលពីចុង​ខែ​មុន​។

ភាគីទាំង​ពីរ​ ដែល​ធ្លាប់តែ​រួប​រួម​គ្នា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​លោក​ ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា នៅ​ជិត​ដី​មួយ​កន្លែង​នៅ​បឹង​កក់ ទី​ដែល​កង​រាជ​​អាវុធ​ហត្ថ​ខណ្ឌ​បាន​ចាប់​ផ្ដើម​ការ​សាង​សង់​ទីបញ្ជាការ​ដ្ឋាន​ថ្មី​មួយ​។

ភាគី​មួយ​ ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី ទេព វន្នី សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ បាន​តវ៉ា​នៅ​កន្លែង​​នោះ ពីព្រោះពួកគេ​ជឿ​ថា វា​ស្ថិត​នៅ​លើ​ដី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទុក​ដោយ​ឡែក​សម្រាប់​គ្រួសារ​អ្នក​ភូមិ​បឹង​កក់​កាលពី​ឆ្នាំ​២០១១​។ ភាគី​ម្ខាង​ទៀត​ រួម​មាន​អតីត​អ្នក​បឹង​កក់​មួយ​ចំនួន​ដែល​ពីមុន​ធ្លាប់​រួបរួម​គ្នា​​​ បាន​​ជួប​ពួកគេ​(ភាគីទី១​)នៅ​ទីនោះ​ ហើយ​បាន​ចោទ​ថា បា​ន​ដក​បង្គោល​សម្គាល់​ដី​របស់​ខ្លួន​នៅ​ម្ខាង​ទីបញ្ជាការ​ដ្ឋាន​ថ្មី​នោះ។

ភាគី​នីមួយៗ​ចោទ​គ្នា​ថា ចាប់​ផ្ដើម​​ធ្វើ​ឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​ ដែល​មាន​​ទាំង​ការ​រុញ​ច្រាន គ្នា​ និង​ការ​ចោល​ដុំថ្ម​ដាក់​គ្នា​។ អ្នក​ស្រី ង៉ែត ឃុន ដែល​នៅ​ខាង​អ្នកស្រី វន្នី បាន​ដាក់ពាក្យ​ប្ដឹង​ឈ្មោះ តុល ស្រីពៅ ដោយ​ចោទ​គាត់​ថា បាន​ចោល​ដុំថ្ម​ត្រូវ​ក្បាល​អ្នកស្រី​ ហើយ​បាន​ទាម​ទារ​សំណង​៥០​លាន​រៀល (១២.៥០០​ដុល្លារ​)​។

អ្នកស្រី ឃុន ដែល​មាន​ស្នាម​របួស​លើ​ចិញ្ចើម​ស្ដាំ​​បាន​និ​យាយ​ថា “ខ្ញុំប្ដឹង​ តុល ស្រីពៅ ព្រោះ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​។ ខ្ញុំ​មាន​ភ័ស្តុ​តាង​បង្ហាញ​ថា នាង​បាន​ចោល​ដុំថ្ម​។ ប្រសិន​បើ​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ណាមួយ​ពី​តុលាការ​ក្នុង​ពេល​មួយ​សប្ដាហ៍​ទេ​នោះ ខ្ញុំនឹង​ទៅ​តវ៉ា​នៅមុខ​តុលាការ​នេះ​ជា​ថ្មីទៀត​”។ អ្នកស្រី ឃុន និង​អ្នក​គាំទ្រ​ប្រហែល​៣០​នាក់​បាន​តវ៉ា​មួយ​ភ្លែត​នៅ​តុលាការ​ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​​រុញ​ច្រាន​ឲ្យទៅ​ម្ខាង​ផ្លូវ​។

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នកស្រី ស្រីពៅ ​បាន​និយាយ​ថា អ្នកស្រី​ក៏​បាន​ប្ដឹង​អ្នកស្រី ឃុន អ្នកស្រី វន្នី និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែរ​កាលពី​ម្សិលមិញ ដោយ​ទាម​ទារ​សំណង​ប្រហែល​១២.៥០០​ដុល្លារ​ពី​មនុស្ស​ម្នាក់ៗ​។ អ្នកស្រី​បាន​​និយាយ​ថា “ខ្ញុំ​មាន​រូប​ថត​ និង​ស្នាម​របួស​ដើម្បី​បង្ហាញ​តុលាការ​ថា ពួកគេ​បាន​រុញ​ច្រាន​ និង​បាន​ទាញ​ខ្ញុំ​”​។

អ្នកស្រី ស្រីពៅ បាន​ទទួល​ស្គាល់​​ថា អ្នកស្រី​បាន​ចោល​ដុំថ្ម​មែន​ ប៉ុន្តែ​បាន​បញ្ជាក់​ថា វា​ជា​ការ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុុំ​បាន​ចោល​ដុំថ្មមួយ​ដុំ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថាដុំថ្មនោះត្រូវ​ចំ​ [អ្នកស្រី ឃុន] ឬយ៉ាង​ណាទេ។ នៅពេល​នោះ គេ​បានឃើញ​ ទេព វន្នី និង​ [អ្នកស្រី ឃុន] ប៉ុន​ប៉ង​វ៉ៃ​ខ្ញុំ​ ដូច្នេះ​យើង​បាន​ចោល​ដុំថ្ម​លើ​ពួកគេ​”៕មានិត​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ភាគី​ជម្លោះ​ជូរចត់​នៅបឹង​កក់​ប្ដឹង​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ appeared first on ខេមបូឌា ដេលី.

ម្តាយ​​​ក្មេង​​​ស្រី​​​ដែល​​​ថៅកែ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ ដក​​​ពាក្យ​​​បណ្តឹង​​​​​​ដោយ​​​សារ​​​សំណង​​​៥.០០០ដុល្លារ​​​

$
0
0

ម្តាយ​​​ក្មេង​​​ស្រី​​​ម្នាក់​​​​​​ដែល​​​ត្រូ​​​វថៅ​​​កែ​​​របស់​​​នាង​​​ធ្វើ​​​ទារុណ​​​កម្ម​​​ បាន​​​ដក​​​ពាក្យ​​​បណ្តឹង​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​វិញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដោយ​​​លើក​​​ឡើង​​​ថា សំណង​​​ជំងឺ​​​ចិត្ត​​​៥.០០០​​​ដុល្លារ គឺ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​បទ​​​ល្មើស​​​នេះ​​​។ 

ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​វ័យ​​​១៧​​​ឆ្នាំ បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​ថៅ​​​កែ​​​របស់​​​នាង​​​ឈ្មោះ​​​ គង់​​​ ស៊ីណាត​​​ អាយុ​​​៣៣​​​ឆ្នាំ​​​កាល​​​ពី​​​ខែ​​​មីនា បន្ទាប់​​​ពី​​​​​​ទទួល​​​រង​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​អស់​​រយៈ​​​ពេល​​​១១​​​ខែ​​​ រួម​​​ទាំង​​​ការ​​​បង្ខំ​​​ឲ្យ​​​នាង​​​ស៊ី​​​កម្អួត និង​​​ផឹក​​​ទឹក​​​នោម​​​ខ្លួន​​​ឯង​​​ផង​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​អ្នក​​​ស្រី សន សាវី ដែល​​​ត្រូវ​​​ជា​​​ម្តាយ​​​របស់​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​។

នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ អ្នកស្រី​​​ សាវី វ័យ​​​៤៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​​​​សម្រេច​​​ចិត្ត​​​ទទួល​​​យក​​​ការ​​​​​​​​​ដោះ​​​ស្រាយ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​​​​​​​។ គាត់​​​និយាយ​​​ថា “ខ្ញុំ​​​យល់​​​ព្រម​​​ទទួល​​​សំណង​​​៥.០០០​​​ដុល្លារ​​​ពី​​​អ្នក​​​ស្រី ស៊ីណាត ហើយ​​​ពេល​​​នេះ​​​ខ្ញុំ​​​សូម​​​ដក​​​ពាក្យ​​​បណ្តឹង​​​វិញ​​​។

កូនស្រី​​​របស់​​​អ្នក​​​ស្រី សាវី អះ​​​អាង​​​ថា នាង​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​នឹង​​​រំពាត់​​​បែក​​​ឈាម ឲ្យ​​​នាង​​​ផឹក​​​ប្រេង​​​ម៉ាស៊ីន​​​ និង​​​បង្ខំ​​​ឲ្យ​​​នាង​​​ស៊ី​​​សំរាម​​​អំឡុង​​​រយៈ​​​ពេ​​​ល​​​១១​​​ខែ​​​​​​​​​ ដែល​​​នាង​​​ធ្វើ​​​ការ​​​នៅ​​​កន្លែង​​​ជួស​​​ជុល​​​ម៉ូតូ​​​របស់​​​អ្នកស្រី​​​ ស៊ីណាត ក្នុង​​​ខណ្ឌ​​​សែន​​​សុខ។

លោក​​​ កាយ​​​ វិសាល​​​ មេធាវី​​​របស់​​​អ្នក​​​ស្រី​​​ ស៊ីណាត​​​ បាន​​​ប្រាប់​​​តុលាការ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​គ្រាន់​​​តែ​​​ទះ​​​កំផ្លៀង​​​ និង​​​ខោក​​​ក្បាល​​​នាង​​​យូរ​​​ៗ​​​ម្តង​​​ប៉ុណ្ណោះ ប៉ុន្តែ អះ​​​អាង​​​ថា ” គ្មាន​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​” ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូ​​​វគេ​​​វាយ​​​ដំ​​​តែ​​​នៅ​​​ពេល​​​នាង​​​បង្ក​​​បញ្ហា​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រាំ​​​មួយ​​​នាក់​​​ទៀត​​​របស់​​​អ្នក​​​ស្រី​​​ ស៊ីណាត ប៉ុណ្ណោះ​​​។

និយាយ​​​​​​ពី​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​អ្នកស្រី សាវី ដើម្បី​​​ទទួល​​​សំណង​​​ជំងឺ​​​ចិត្ត​​​ លោក​​​ វិសាល​​​ បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ឈប់​​​បន្ត​​​រឿង​​​ក្តី​​​ប្រឆាំង​​​ចុង​​​ចោទ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “​​​ ដោយ​​​សារ​​​តែ​​​ជន​​​រង​​​គ្រោ​​​ះ​​​បាន​​​ដក​​​ពាក្យ​​​បណ្តឹង​​​របស់​​​ខ្លួន​​​ហើយ​​​នោះ​​​ ខ្ញុំ​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​ និង​​​ដោះ​​​លែ​​​ង​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោកស្រី​​​ ស៊ឺ វណ្ណ​​​នី ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ ឃី ឆៃ ថា លោកស្រី​​​នឹង​​​បន្ត​​​សំណុំ​​​រឿង​​​នេះ​​​ទៀត​​​។ លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា សក្ខី​​​កម្ម​​​របស់​​​ជន​​​រង​​​គ្រោះ​​​និង​​​​​​កំណត់​​​ហេតុ​​​របស់​​​នគរបាល​​​ស្តី​​​ពី​​​ពេល​​​ដែល​​​ជន​​​រង​​គ្រោះ​​​រត់​​​ភៀស​​​ខ្លួន​​​ គឺ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឲ្យ​​​លោក​​​ស្រី​​​បន្ត​​​សំណុំ​​​រឿង​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” អយ្យការ​​​នៅ​​​តែ​​​រក្សា​​​ទុក​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្ន​​​ក​​​ស្រី ស៊ីណាត ទោះ​​​បី​​​ជា​​​ជន​​​រង​​​គ្រោះ​​​ដក​​​ពាក្យ​​​បណ្តឹង​​​ក៏​​​ដោយ​​​”។ ព្រះ​​​រាជ​អាជ្ញា​រង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​នឹង​​​បន្ត​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​​​​តាម​​​មាត្រា​​​២១៧​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ ដែល​​​ចែង​​​ថា ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ ត្រូវ​​​មា​​​ន​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​បី​​​ឆ្នាំ​​​ និង​​​ពិន័យ​​​​​​ជា​​​ប្រាក់​​​ចន្លោះ​​​ពី​​​៥០០ដុល្លារ ដល់​​​១.៥០០​​​ដុល្លារ​​​។

នៅ​​​ពេល​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​​​​នេះ​​​​​​បាន​​​រត់​​​ភៀស​​​ខ្លួន​​​ចេញពី​​​ផ្ទះ​​​​​​ និង​​​កន្លែង​​​ជួស​​​ជុល​​​មូ៉តូ​​​របស់​​​ថៅកែ​​​​​​នាង​​​លើក​​​ដំបូង​​​កាល​​​ពី​​​ខែ​​​មី​​​នា នាង​​​​​​ត្រូវ​​​បាន​​​​​​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​​​​ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​​​កុមារ​​​ទទួល​​​ឲ្យ​​​ស្នាក់​​​នៅ​​។ ពេល​​​នេះ​​​នាង​​​កំពុង​​​ស្នាក់​​​នៅ​​​មជ្ឈមណ្ឌល​​​នេះ​​​នៅ​​​ឡើយ​​ ហើយ​​​កាល​​​ព​​​ី​​​ម្សិលមិញ លោក​​​ ង៉ែត ធី នាយក​​​ប្រតិបត្តិ​​​មជ្ឈមណ្ឌល​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ឃ្លាំ​​​មើល​​​សំណុំ​​​រឿង​​​របស់​​​អ្នកស្រី ស៊ីណាត ដើម្បី​​​ធានា​​​ថា តុលាការ​​​គោរព​​​តាម​​​ច្បាប់​​​ ឬ​​​យ៉ាង​​​ណា​​​។

លោក ង៉ែត ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ខណៈ​​​ពេល​​​​​​ចុង​​​ចោទ​​​ជា​​​​​​ច្រើន​​​ដែល​​​ប្រឈម​​​មុខ​​​ចំពោះ​​​តុលាការ​​​ តែង​​​តែ​​​បង់​​​ប្រាក់​​​ដើម្បី​​​គេច​​​ផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ផ្លូវ​​​ការ​​​ លោក​​​នឹង​​​ជំរុញ​​​ឲ្យ​​​អ្នកស្រី ស៊ីណាត​​​ ចូល​​​ពន្ធនាគារ បូក​​​បន្ថែម​​​ពី​​​លើ​​​សំណង​​​ជំងឺ​​​ចិត្ត​​​​​​៥.០០០​​​ដុល្លារ​​​ដែល​​​គាត់​​​យល់​​​ព្រម​​​បង់។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នេះ​​​គឺ​​​ជា​​​បញ្ហា​​​​​​មួយ​​​​​​​​​ក្នុង​​​ចំណោម​​​បញ្ហា​​​អនុវត្ត​​​​​​ច្បាប់​​​កម្ពុជា។ ពេល​​​ខ្លះ​​​ព្រះ​​រាជ​​​អាជ្ញា​​​គិត​​​ថា​​​​​​ ជន​​​សង្ស័យ​​​​​​បាន​​​បង់​​​ប្រាក់​​​៥.០០០​​​ដុល្លារ​​​​រួច​​​មក​​​ហើយ ​​​ដូច្នេះ​​​ពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​បន្ត​​​សំណុំ​​​រឿ​​​ង​​​នេះ​​​ទៀត​​​ទេ។ វា​​​ជា​​​ការ​ទទួល​​​ខុស​​ត្រូវ​​​របស់យើង​​​​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ​​​ព្រះរាជ​អាជ្ញា​បន្ត​​​សំណុំ​​​រឿង​​​នេះ ហើយជនសង្ស័យត្រូវ​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​យោង​​​​​​តាម​​​ច្បាប់របស់​​​​​​កម្ពុជា​​​​​​”។ ចៅ​​​ក្រម​​​ ឃី ឆៃ បានមាន​​​ប្រសាសន៍​​​ថា សាលក្រម​​​នឹ​​​ងត្រូវ​​​សម្រេច​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​កញ្ញា៕ សុខុម

 (រាយការណ៍​​​បន្ថែម​​​ដោយ​​​ MattBlomberg)

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ម្តាយ​​​ក្មេង​​​ស្រី​​​ដែល​​​ថៅកែ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ ដក​​​ពាក្យ​​​បណ្តឹង​​​​​​ដោយ​​​សារ​​​សំណង​​​៥.០០០ដុល្លារ​​​ appeared first on ខេមបូឌា ដេលី.

លោក ស៊ូបេឌី អំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី ផ្អាក​ការ​​​អភិវឌ្ឍ​​​

$
0
0

កាល​​​ពី​​​ម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​អង្គកា​​​រ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន KDCInternational ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​​​ស្រី ជា​​​ ខេង ជា​​​ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និ​​​ងថាម​​​ពល ផ្អាក​ការ​​​អភិវឌ្ឍ​​​របស់​​​ខ្លួន​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​ រហូត​​​ដល់​​​មាន​​​ដំណោះ​​​ស្រាយ​​​ជា​​​មួយ​​​ក្រុម​​​អ្នកភូមិ ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​នោះ។

ការ​​​ថ្លែង​​​របស់​​​លោក​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​មាន​ភាព​​​តាន​​​តឹង​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​នៅ​​​កន្លែង​​​មាន​​​ជម្លោះ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ ដែល​​​មាន​​​ទាំង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​​​កម្ម​​​ករ​​​ អ្នកភូមិ​​​ និង​​​នគរបាល​​​ផង​​​ដែរ​​​។ ទោះ​​​ជា​​​ដូច​​​នេះ​​​ក្តី ក្រុមហ៊ុន ខេឌីស៊ី បាន​​​​​​បន្ត​​​ផែនការ​​​សង់​​​របង​​​លើ​​ដី​​​នោះ​​​ដដែល​​​។

លោក​​​ ស៊ូបេឌី បាន​​​ឲ្យដឹង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា ” ឥឡូវ​​​នេះ​​​មាន​រយៈ​​​ពេល​​​ជាង​​​១០​​​ឆ្នាំ​​​ហើយ​​​ សហ​​​គមន៍​​​មូល​​​ដ្ឋាន​​​បាន​​​និង​​​កំពុង​​​ពាក់​ព័ន្ធ​ក្នុង​​​​ជម្លោះ​​​ជុំ​​​វិញ​​​ដី​​​ទំនាស់​​​ ហើយ​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ពួក​​​គេ​​​បាន​​​ស្វះ​​​ស្វែង​​​ដាក់​​​នៅ​​​តុលាការ​​​ជំទាស់​​​នឹង​​​អាជ្ញាធរ​​​ ហើយ​​​នឹង​​​ក្រុមហ៊ុន​​​ KDCInternational ពី​​​បទ​​​ចោទ​​​ការ​​​បំភិត​​​បំភ័យ​​​ ការ​ប្រើអំពើ​​​ហិង្សា និង​​​ការ​​​បាត់​​​បង់​​​ដី​​​ នៅ​​​តែ​​​មិន​​​ទាន់​​​ដោះ​​​ស្រាយ​​​នៅ​​​ឡើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​អំពាវ​​​នាវ​​​ឲ្យ​ក្រុម​​​ហ៊ុន​​​ KDCInternational ផ្អាក​​​​​​​ការ​​​អភិវឌ្ឍ​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​ជា​​​បន្ទាន់​​​ រហូត​​​ដល់​​​ការ​​​ទាម​​​ទារ​​​ទាំង​​​អស់​​​ ដោយ​​​គ្រួសារ​​​នីមួយ​​​ៗ​​​ ត្រូវ​​​បាន​​​វាយ​​​តម្លៃ​​​ត្រឹម​​​ត្រូវ​​​ដោយ​​​ស្ថាប័ន​​​ឯករាជ្យ​​​តាម​​​វិធី​​​ត្រឹម​​​ត្រូវ​​​ និង​​​តម្លាភាព​​​”៕​​​មានិត​​​​​​​​​​​​​​​​​​

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post លោក ស៊ូបេឌី អំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី ផ្អាក​ការ​​​អភិវឌ្ឍ​​​ appeared first on ខេមបូឌា ដេលី.

ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ​ចុះអនុស្សរណៈជាមួយ​សាលាក្តីខ្មែរក្រហម​អំពី​ការ​សាង​សង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​

$
0
0

កាលពីម្សិលមិញ មន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា​ជាមួយ​សាលា​ក្ដី​ខ្មែរ​ក្រហម​ជុំវិញ​ការ​សាង​សង់ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រងគ្រោះដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​។stupa

ស្តូប​​ដែល​​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៧៧០.០០០​ដុល្លារ​ ​មាន​កម្ពស់​៥​ម៉ែត្រ និង​ត្រូវ​បាន​ផ្ដល់​មូល​និធិ​មួយចំណែក​ធំ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់នោះ នឹង​ត្រូវ​សាងសង់​នៅ​លើដី​រាង​ចតុកោណ​នៅ​កាច់​ជ្រុង​ភាគ​ឦសាននៃ​​សារមន្ទីរ​ទួលស្លែង​ ដែល​ធ្លាប់​មាន​ស្តូប​​ឈើ​នៅ​ទី​នោះ​ពី​មុន។​នេះគឺ​ជា​គម្រោង​សាងសង់ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ក្រៅ​ប្រព័ន្ធ​តុលាការ​ មានន័យ​ថា ស្តូប​នេះ​សាង​សង់ឡើង​សម្រាប់​​ជន​រង​គ្រោះ​​ទាំង​អស់​ក្នុង​របប​ខ្មែរ​ក្រហម មិន​មែនសម្រាប់​​​តែ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្ដីឡើយ​។

ថ្លែង​នៅ​ពិធី​មួយ​នៅឯ​សារមន្ទីរ​ពន្ធនាគារ​នេះ លោក Joachim Baronvon Marshall ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ធ្វើ​ទារុណ​កម្ម​នៅ​អាល្លឺម៉ង់​បាន​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​មិន​ល្អ​ដូច​គ្នា​​ទោះ​ជា​លោក​បាន​មកទីនេះ​ហើយ​ក្តី​”។ លោក​បាន​មាន​ប្រសាសន៍​ថា ” ស្តូបនេះ​គឺ​ជា​សំណងជានិមិត្តរូប​សម្រាប់ជន​រងគ្រោះ​ និង​​សាក្សី​ក្នុង​របប​ខ្មែរ​ក្រហម”។

លោកបាន​បន្ថែម​ថា “​ការ​សរសេរ​ឈ្មោះ​ជន​រងគ្រោះនៅ​ក្នុង​ក្រាំង​មាស​គ្មាន​នរណា​ចាំ​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​ដាក់​ឈ្មោះទាំងនេះជា​​រូប​ថត​នៅ​ក្នុង​សារមន្ទីរ​ វា​ធ្វើ​ឲ្យ​យើងនឹក​ឃើញ​ថា របប​ប្រល័យពូជ​សាសន៍​មិន​មែន​ជា​អព្ភូតហេតុ​អរូបី​ឡើយ​ ប៉ុន្តែ​វា​ជា​រឿង​ពិត​ដែល​មនុស្សគ្រប់រូប​​និង​ជន​រង​គ្រោះ​ទាំង​អស់​​បានជួប​​ប្រទះ។

លោក ក្រាញ់ តូនី ប្រធាន​ការិយាល័យរដ្ឋបាល​ស្ដីទី​សាលា​ក្ដី​បាន​លើក​ឡើង​នៅ​​ពេល​ថ្លែង​សុន្ទរកថា​ថា ស្តូប​ថ្មីនេះ​ នឹង​ធ្វើ​ជា​ឧបករណ៍​សិក្សា​សម្រាប់​មនុស្សជំនាន់​ក្រោយ​ចងចាំ​ និង​ទប់​ស្កាត់កុំឲ្យ​របប​ខ្មៅ​ងងឹត​នេះ​វិលត្រឡប់មក​វិញ”។ ទោះជាយ៉ាង​ណា លោក ប៊ូ ម៉េង អាយុ​៧៣​ឆ្នាំ​​ ជា​អ្នក​នៅ​រស់​ពី​គុក​ទួលស្លែង​បាន​មាន​ប្រសាសន៍​ថា លោក​គួរ​តែ​ទទួល​បាន​សំណង​ហិរញ្ញវត្ថុ​សម្រាប់​ការ​ស្លាប់​​ប្រពន្ធ​របស់​លោក​​​នៅ​ក្នុង​របប​ ប៉ុល ពត។

លោក​បានមាន​ប្រសាសន៍​ថា ” ខ្ញុំ​ចង់​បាន​សំណង​ពី​ប្រទេស​ផ្ដល់​ជំនួយ​ និង​ពី​អង្គជំនុំជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​”។ លោក​បាន​បន្ថែម​ថា ខ្ញុំចង់​បាន​សំណង​ជា​សាច់​ប្រាក់​សុទ្ធ គឺ​៥.០០០​ដុល្លារ​គ្រប់​គ្រាន់​ហើយ៕សារុន​ 

រាយការណ៍បន្ថែម​ដោយ ផន បុប្ផា )​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ​ចុះអនុស្សរណៈជាមួយ​សាលាក្តីខ្មែរក្រហម​អំពី​ការ​សាង​សង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ appeared first on ខេមបូឌា ដេលី.

មន្ត្រី​​​ជាន់ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​ចោទ​​​ថា មានការ​​​កឹប​​​កេង​​​យ៉ាង​​​រាល​​​ដាល​​​នូវ​​​ថវិកា​​​ស្ថាបនា​​​ផ្លូវ​​​

$
0
0

មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​បាន​​​ចោទ​​​ប្រកាន់​​​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ស្ថាបនា​​​ និង​​​ការ​​​ជួស​​​ជុល​​​ផ្លូវ​​​ថ្នល់​​​ទូ​​​ទាំង​​​ប្រទេស​​​ថា បាន​​​កឹប​​​កេង​​​មួយ​​​ចំណែក​​​ធំ​​​នៃ​​​ថវិកា​​​សម្រាប់​​​ស្ថាបនា​​​ និង​​​ជួស​​​ជុ​​​ល​​​ផ្លូវ​​​។

​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក ញឹម​​​ វណ្ណដា អនុ​​​ប្រធាន​​​ទី​​​១​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​ បាន​​​រិះ​​​គន់​​​បន្ថែម​​​ពី​​​លើ​​​ការ​​​រិះ​​​គន់​យ៉ាង​​​ច្រើន​​​នៅ​​​ក្នុង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ ចំពោះ​​​សភាព​​​ផ្លូវ​​​ថ្នល់​​​ទូទាំង​​​ប្រទេស​​​។

ថ្លែង​​​នៅ​​​ឯ​​​សិក្ខាសាលា​​​មួយ​​​រៀប​​​ចំ​​​ឡើង​​​​​​សម្រាប់​​​គម្រោង​​​ដែល​​​មាន​​​ឈ្មោះ​​​ថា KetsanaEmergency Reconstructionand Rehabilitation Project របស់​​​ធនាគារ​​​ពិភព​​​លោក​​​ លោក ញឹម​​​ វណ្ណដា បាន​​​មាន​​​ប្រសាសន៍​​​ថា ថវិកា​​​ផ្លូវ​​​ថ្នល់​​​រហូត​​​ដល់​​​៦០​​​ភាគ​​​រយ​​​ត្រូវ​​​បាន​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​ស្ថាបនា និង​​​ជួស​​​ជុល​​​ផ្លូវ​​​ថ្នល់​​​កឹប​​​កេង ហើយ​​​បាន​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ប្រើ​​​ប្រាស់​​​ថវិកា​​​មិន​​​ត្រឹម​​​ត្រូវ​​​។​​​

ដើម្បី​​​បញ្ជាក់​​​អំពី​​​ចំណុច​​​ដែល​​​លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ លោក ញឹម វណ្ណដា ​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​គុណ​​​ភាព​​​អន់​​​នៃ​​​ផ្លូវ​​​ថ្នល់​​​ ដែល​​​ត្រូវ​​​បាន​​​ស្ថាបនា​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​លោក​​​ កែប ជុតិមា អតីត​​​អភិ​​​បាល​​​រាជ​​​ធានី​​​ ដោយ​​​ប្រើ​​​​​​ឃ្លា​​​ថា ” ផ្លូវ​​​ធ្វើ​​​ជាប់​​​” ។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” ប្រសិនបើ អស់​​​លោក​​​សួរ​​​ថា ‘ ប្រទេស​​​ណា​​​ធ្វើ​​​ផ្លូវ​​​ជាប​​​់ជាង​​​គេ?’ គេ​​​នឹង​​​ឆ្លើយ​​​ថា សហ​​​រដ្ឋ​​​អាមេរិក​​​ ឬ​​​ជប៉ុន។ ប៉ុន្តែ មាន​​​ក្មេង​​​ម្នាក់​​​បដិសេធ​​​ចម្លើ​​​យ​​​​​​នេះ ហើយ​​​បាន​​​ឆ្លើយ​​​ថា ‘គឺ​​​ប្រទេស​​​កម្ពុជា​​​! ការ​​​ស្ថាបនា​​​ផ្លូវ​​​តែ​​​មួយ​​​ខ្សែ​​​នៅ​​​កម្ពុជា​​​ គឺ​​​មិន​​​ចេះ​​​ចប់ទេ!”។

លោក​​​ ញឹម វណ្ណដា ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា ទោះ​​​បី​​​ជា​​​​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ជាតិ​​​ប្រវែង​​​​​​មួ​​​យ​​​គីឡូ​​​ម៉ែត្រ ចំណាយ​​​អស់​​​ជាង​​​១លាន​​​ដុល្លា​​​រ​​​ក្តី​​​ ក៏​​​ផ្លូវ​​​ទាំង​​​នេះ​​​មិន​​​ដែល​​​ជាប់​​​បាន​​​​​​យូរ​​​ ដោយសារ​​​តែ​​​មន្ត្រី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​កឹប​​​កេង​​​យ៉ាង​​ច្រើន​​​នូវ​​​ថវិកា​​​ទុក​​​សម្រាប់​​​គម្រោង​​​ទាំង​​​នោះ​​​។

ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ការ​​​លើ​​​ក​​​ឡើង​​​ពី​​​ក្តី​​​បារម្ភ​​​អំពី​​​សភាព​​​​​​អន់​​​ទៅ​​​ៗ​​​នៃ​​​ផ្លូវ​​​ថ្នល់​​​ទូ​​​ទាំង​​​ប្រទេស​​​អំឡុង​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោល​​​ស្តី​​​ពី​​​ច្បាប់​​​​​​ផ្លូវ​​​ថ្នល់​​​​​​ថ្ម​​ី​​​មួយ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពីខែ​​​មេសា។

លោក​​​ ឈាង វុន តំណាង​​​រាស្ត្រ​​​មក​​​ពីគណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​បាន​​​រិះគន់​​​ចំពោះ​​​ស្ថាន​​​ភាព​​​​​​ផ្លូវ​​​ជាត​​​ិ​​​លេខ​​​៦អា ដែល​​​មិន​​​ទាន់​​​ក្រាល​​​កៅស៊ូ ខណៈ​​​ដែល​​​​​ឧបនាយក​​​រដ្ឋមន្ត្រី សុខ​​​ អាន ចោទ​​​សួរ​​​អំពី​​​អសមត្ថភាព​​​របស់​​​រដ្ឋាភិបាល​​​​​​ក្នុ​​​ង​​​ការ​​​គ្រប់​​​គ្រង​​​ទម្ងន់​​​ផ្ទុក​​​ដឹក​​​ជញ្ជូន​​​តាម​​​ផ្លូវ​​​នានា​​​ទូទាំង​​​ប្រទេស​​​។

កាល​​​ពីខែ​​​មីនា​​​ លោក ប៉ា សុជាតិវង្ស​​​ អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​នៅ​​​ពេល​​​នោះ​​​ថា លោក​​​ជឿ​​​ថា ថវិកា​​​ទុក​​​សម្រាប់​​​ជួស​​​ជុល​​​ផ្លូវ​​​ថ្នល់​​​ក្នុ​​​ង​​​ក្រុង​​​ ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​មិន​​​ត្រឹម​​​ត្រូវ។លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ពេល​​​ចាក់​​​ក្រាស់​​​ស៊ី​​​ស្តើង​​​ ​​​ពេល​​​ចាក់​​​ស្តើង​​​ស៊ី​​​ក្រាស់”។

លោក សំ ពិសិដ្ឋ​​​ ប្រធាន​​​មន្ទីរ​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​ និង​​​លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ញឹម វណ្ណដា ទេ៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post មន្ត្រី​​​ជាន់ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​ចោទ​​​ថា មានការ​​​កឹប​​​កេង​​​យ៉ាង​​​រាល​​​ដាល​​​នូវ​​​ថវិកា​​​ស្ថាបនា​​​ផ្លូវ​​​ appeared first on ខេមបូឌា ដេលី.

កម្មករ​រោងចក្រ​អូសេអង់​តវ៉ា​បន្ទាប់ពី​រោ​ងចក្រ​មិន​អើពើ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល

$
0
0

កម្មករ​ប្រហែល​៤០០​នាក់​បាន​ធ្វើការ​តវ៉ា​ និង​ដុត​កង់​ឡាន​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់​ដេរ​អូសេអង់ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានីភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​រោងចក្រ​នេះ​មិន​បាន​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពី​ថ្ងៃ​ពុធ​ ឲ្យ​បើក​ប្រាក់​ដល់​កម្មករ​ក្នុង​ម្នាក់​ៗ​១២០​ដុល្លារ​ ជា​ប្រាក់​សម្រាប់​ពេល​ឈប់​សម្រាកពី​ការ​ងារ​ដោយ​សារ​រោង​ចក្រ​នេះ​បាន​ផ្អាក​ប្រតិបត្តិការ​។

នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​​កម្មករ​បាន​ដុត​កង់​ឡាន​ចំនួន​១០​ ហើយ​បាន​បិទ​ផ្លូវ​ទៅ​កាន់​​រោងចក្រ​រយៈ​ពេល​ពីរ​ម៉ោង​មុន​​ពេល​សម្រេច​ពន្យារពេល​តវ៉ា​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដែល​នៅ​ពេល​នោះ ​​ពួកគេ​មាន​គម្រោង​ហែក្បួន​ពី​​​​​​​​រោងចក្រ​ទៅ​កាន់​ក្រសួង​ការ​ងារ​។

​ឈ្មោះ ស៊ិន សុភ័ណណារិន អាយុ​៥១​ឆ្នាំ​ ជា​កម្មករ​នៅ​រោងចក្រ​កាត់​ដេរ​​អូសេអង់ ដែល​បាន​ចូល​រួម​ការ​តវ៉ា​​បាន​និយាយ​ថា ” ខ្ញុំ​ខឹង​ខ្លាំង​ណាស់​។ ខ្ញុំ​ត្រូវ​ការ​ប្រាក់​ដើម្បី​បង់​ថ្លៃឈ្នួល​​ផ្ទះ និង​ចំណាយលើ​អ្វី​ៗផ្សេង​ទៀត។ ខ្ញុំ​បាន​រង់​ចាំ​បើក​​ប្រាក់​ពី​រោងចក្រ​រយៈ​ពេល​យូរ​មក​ហើយ​”។

ឈ្មោះ ឃុត ម៉ាលី ជា​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា ” ប្រសិន​បើ​យើង​មិន​ដុត​កង់​​ឡាន​ទេ​នោះ​ ស្ថាប័ន​ពាក់ព័ន្ធ​​នឹង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ពួកយើង​ឡើយ​។គ្រាន់​តែ​ដុត​កង់​ឡាន​វា​ទាន់មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​ហែក្បួន​ចូលក្នុង​​ក្រុង​​ទៀត​”។

កម្មករ​បាន​ធ្វើ​ការ​តវ៉ា​នៅ​រោងចក្រ​នេះ ដោយសារ​អ្នក​គ្រប់​គ្រង​រោងចក្រ​អូសេអង់​ បាន​និយាយ​កាល​ពី​ខែមុន​ថា រោងចក្រ​នឹង​បើក​ប្រាក់​ឲ្យ​កម្មករ​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ បន្ទាប់ពី​ផ្អាក​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ដោយ​សារ​មិន​មាន​ការ​បញ្ជា​ទិញ​។

កាលពី​ខែ​មុន ក្រសួង​ការ​ងារ​បាន​បញ្ជូន​ករណី​នេះ​ទៅក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​សេចក្ដី​សម្រេច​របស់​ខ្លួន​មិន​ភ្ជាប់​​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​ បន្ទាប់ពី​មិន​មាន​ដំណោះ​ស្រាយ​។

លោក ហួន វណ្ណា មន្ត្រី​ម្នាក់​នៅ​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​គឺ​ដើម្បី​រំឭក​រោងចក្រ​ថា រោងចក្រ​មិន​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នេះ​គឺ​ជា​វិធី​ទី១ដើម្បី​រំឭក​រោងចក្រ​ ពីព្រោះពួកគេ​មិន​បាន​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​”។

យោងតាម​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គង់ ផលលក្ខណ៍ ប្រធាន​ក្រុម​ប្រឹក្្សា​អាជ្ញា​កណ្ដាលមាន​ខ្លឹម​សារ​ថា ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​ថា រោងចក្រ​អូសេអង់ ត្រូវ​បើក​ប្រាក់​ចំនួន​១២០​ដុល្លារ​ឲ្យ​កម្មករណាដែល​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​លើសពី​មួយ​ឆ្នាំ។

លិខិត​ដដែល​នេះ​លើក​ឡើង​ថា ” ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​សូម​ស្នើ​ឲ្យ​រោងចក្រ​បើក​ប្រាក់​ឲ្យ​កម្មករ​១០០​ភាគរយ ​​ដោយ​សារ​ពេល​ផ្អាក​ដំណើរ​ការ​នោះ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

កាលពី​ព្រឹក​​ថ្ងៃ​ពុធ រោងចក្រ​អូសេអង់ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា រោងចក្រ​នឹង​បើក​ប្រាក់​ឲ្យ​កម្មករ​ណា​ដែល​បាន​ធ្វើការ​លើស​ពី​១ឆ្នាំ តែ​១០០​ដុល្លារ​បុ៉ុណ្ណោះ​ក្នុង​ម្នាក់​ៗ ហើយ​កម្មករ​ណា​ដែល​បានធ្វើការ​ក្រោម​៦​ខែ ​ចំនួន៥០​ដុល្លារ។

លោក ទិត្យ សុភ័ណ ប្រធាន​ការិយាល័យធនធាន​មនុស្ស​រោងចក្រ​អូសេអង់​ បាន​មាន​ប្រសាសន៍​ថា រោងចក្រ​មិន​មាន​គម្រោង​បើក​ប្រាក់​ឲ្យ​កម្មករ​លើស​ពី​១០០​ដុល្លារ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ” រោងចក្រ​នឹង​មិន​បើក​លើស​ពី​១០០​ដុល្លារ​ទេ​…​បើទោះជា​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ចេញ​សេចក្ដី​សម្រេច​ក៏ដោយ​៕ សារុន​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post កម្មករ​រោងចក្រ​អូសេអង់​តវ៉ា​បន្ទាប់ពី​រោ​ងចក្រ​មិន​អើពើ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល appeared first on ខេមបូឌា ដេលី.


តុលាការ​ព្យាយាម​រក​បទ​ចោទប្រកាន់​កាន់តែធ្ងន់​លើ​លោក សួន សេរី​រដ្ឋា

$
0
0

កាល​ពីម្សិល​មិញ លោក ត​ុប ឈុនហេង​ ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានបង្គាប់​ឲ្យ​​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​ញុះញង់​ ប្រឆាំង​លោក សួន សេរីរដ្ឋា ជា​អ្នក​ប្រឆាំង​ជន​ជាតិខ្មែរសញ្ជាតិ​អាមេរិកដើម្បី​បង្កើន​ការ​ចោទ​ប្រកាន់​ឲ្យកាន់តែធ្ងន់​ថែមទៀត​ពី​បទ​រៀប​ចំ​ផែន​ការ “ផ្តួលរំលំរដ្ឋាភិបាល”។

តុលាការ​បាន​ចោទ​ប្រកាន់​លោក សេរីរដ្ឋា​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​​ពី​បទ​ញុះ​ញង់​កាល​ពី​ខែសីហា​ដោយបាន​ព្យាយាម​ចែក​ផ្កាកុលាប​ពណ៌​លឿង​ចំនួន​១.០០០ទង​ឲ្យ​នគរបាល​និង​ទាហាន​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ជាមួយ​ខិត្តប័ណ្ណ​អំពាវ​នា​វឲ្យ​ពួកគេ​ “បែរកាណុងកាំភ្លើង​ដាក់​ជន​ផ្តាច់ការ​” គឺ​សំដៅ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

នៅក្នុង​សារ​ណា​ការ​ពារ​ខ្លួន​ដែល​ត្រូវ​បាន​អាន​នៅក្នុងតុលាការ​អំឡុង​ពេល​បើក​សវនាការ​​កាត​់​ទោស​កំបាំងមុខ​កាលពី​ថ្ងៃពុធ លោក សេរីរដ្ឋា បាន​បដិសេធ​ថា លោក​គ្មាន​បំណង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ។

ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​​ដល់​ពីរឆ្នាំ។​ កាលពី​ម្សិលមិញ លោក​ចៅក្រម ឈុនហេង បាន​សម្រេច​មិន​ចេញសាលក្រម​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញដើម្បី​ចង់​ដឹង​ថា តើ​បទ​ចោទ​ប្រកាន់​នេះ​អាច​ប្តូរ​ទៅ​ជា​បទ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​រហូតដល់​​១០ឆ្នាំ​ឬ​យ៉ាង​ណា។ លោក​បាន​មាន​ប្រសាសន៍ថា “បន្ទាប់ពី​សវនាការ​កាលពី​ថ្ងៃ​ពុធ តុលាការ​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ស៊ើប​អង្កេត​ឡើង​វិញ។ សកម្មភាពរបស់​លោក សេរីរដ្ឋា ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​សកម្មភាពរបស់​ជន​ក្បត់​ជាតិ​ដែល​ជា​បទ​ឧក្រិដ្ឋ​”។

លោក​ មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញារង​បាន​សុំឲ្យ​កែ​ប្រែ​បទ​ចោទ​ប្រកាន់​​នេះ​អំឡុងពេល​បើក​សវនាការ​​កាលពី​ថ្ងៃពុធ។ ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ” អំពើ​រួម​គំនិត​ក្បត់​គឺ​ជាគម្រោង​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ច្រើន​នាក់​ ដើម្បី​ប្រព្រឹត្ត​ឧបឃាត​ កាលបើ​គម្រោងនេះ​ត្រូវ​បាន​សម្ដែង​ចេញ​ជា​រូប​រាង​ច្បាស់​លាស់​ដោយ​អំពើ​ជាក់​ស្ដែង​មួយ​ឬច្រើន​”។

ទោះ​ជាយ៉ាង​ណា លោក សុក សំអឿន មេធាវី​របស់​លោក សេរីរដ្ឋា បាន​រិះ​គន់​​សេចក្ដី​សម្រេច​របស់​ចៅក្រម​កាលពី​ម្សិលមិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ” សេចក្ដី​សម្រេច​របស់​តុលាការ​មិន​ត្រឹម​ត្រូវនិង​មិន​យុត្តិធម៌​សម្រាប់​លោក សេរីរដ្ឋា ឡើយ ពីព្រោះ​តុលាការ​មិន​អាច​រក​ឃើញ​ថា គាត់​មាន​ពិរុទ្ធភាព​ទេ។ ប្រសិន​បើ​តុលាការ​មិន​អាច​រក​​ឃើញ​ថា គាត់​មាន​ពិរុទ្ធភាព​នៅ​ក្នុង​ករណី​នេះទេនោះ ​ តុលាការ​គួរ​លើក​លែង​ការ​ចោទ​ប្រកាន់​គាត់​”។

លោក សុក សំអឿន បាន​មាន​ប្រសាសន៍​ថា កូន​ក្ដីរ​បស់​លោក​ក៏​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផងដែរ​ ចំពោះ​ការ​បង្គាប់​ឲ្យ​គេ​បោះ​ពុម្ព​អាវ​យឺត​កាលពី​ឆ្នាំ​មុន ដែល​មាន​សារ​ណែនាំ​ប្រជា​ជន​កុំ​ឲ្យទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ។ មនុស្សបី​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដឹក​ជញ្ជូន​អាវ​យឺត​ និង​កំពុងស្ថិត​ក្នុងការ​​ឃុំខ្លួន​បណ្ដោះ​នៅឡើយ​៕ សារុន​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post តុលាការ​ព្យាយាម​រក​បទ​ចោទប្រកាន់​កាន់តែធ្ងន់​លើ​លោក សួន សេរី​រដ្ឋា appeared first on ខេមបូឌា ដេលី.

អ្នកភូមិ​​ខេត្តកណ្តាល​បដិសេធមិន​ព្រ​មបោះបង់ដី ហើយ​តវ៉ា​នឹង​​ការ​សាកសួរ​របស់តុលាការ​

$
0
0

ប្រជាពលរដ្ឋជាង​៦០​នាក់​ក្នុង​ខេត្ត​កណ្ដាល​បាន​តវ៉ា​នឹង​​ការ​ដែលតុលាការ​សាក​សួរ​អ្នក​ភូមិ​ប្រាំពីរ​នាក់​ ដែល​បាន​​បដិសេធ​មិន​ព្រម​ផ្ដិត​មេដៃ​លើ​ឯកសារ​ប្រគល់​ដី​របស់​ពួកគាត់​ទៅ​ឲ្យឈ្មួញ​ម្នាក់​ ដែល​អះអាង​ថា ជា​ដីរបស់ខ្លួន។

អ្នកស្រី​ លឹម គា ដែលជាអ្នក​រក​ស៊ីដី​បាន​និយាយ​ថា អ្នកស្រី​បាន​ទិញ​ដី​ប្រហែល​១៥៥​ហិកតា​​នៅ​ក្នុង​ឃុំជ្វាំង និង​ឃុំ​ជ្រៃ​លាស់ ក្នុងស្រុក​ពញាឮ កាលពី​ឆ្នាំ​១៩៩៧​ ហើយ​បន្ទាប់មក​​បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​SKD ជាក្រុ​ម​ហ៊ុន​ផលិត​ស្រា​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ SKD បាន​បាត់​​បង់​​ដីនេះ​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រគល់​ដីនេះ​ទៅ​ឲ្យ​អ្នកភូមិ​វិញ​កាលពី​ឆ្នាំ​២០០៨។ អ្នកស្រី គា បាន​និយាយ​ថា អ្នកស្រី​បាន​ផ្តល់សំណង​ដល់​ក្រុ​ម​​ហ៊ុន​SKDចំពោះ​ការ​បាត់​បង់​ដីនេះ ហើយ​គិត​ថា ឥឡូវ​នេះ​អ្នកស្រី​ជា​ម្ចាស់​ដី។

ទោះ​ជា​យ៉ាងណា ​អ្នកភូមិ​រហូត​ដល់​៥៨​នាក់​លើក​ឡើង​ថា ពួកគាត់​ត្រូវ​បាន​សន្យា​ឲ្យតម្លៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ហិកតា នៅពេល​​ពួកគាត់​បាន​លក់​ដី​នេះទៅ​ឲ្យ​អតីត​ប្រធាន​ភូមិ​​ម្នាក់​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប៉ុន្តែ​ធ្លាប់​ទទួល​បាន​ប្រាក់​តិចតួចតែប៉ុណ្ណោះ។

លោក គុយ ចាន់ថន បាន​និយាយ​ថា ” យើង​បាន​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​​ដោះ​លែង​មនុស្ស​ទាំង​ប្រាំពីរ​នាក់​នេះ​ ពីព្រោះ​ពួកគាត់​គ្មាន​កំហុស​ទេ​។ យើង​ក៏​បាន​តវ៉ា​ទាម​ទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ពួក​យើងផងដែរ​ ពីព្រោះ​អ្នក​ភូមិ​ដែល​បាន​លក​់​ដី​របស់​ខ្លួន​ទទួល​បាន​​លុយ​តិច​តួច​តែ​ប៉ុណ្ណោះ​”។

តុលាការ​បាន​ដោះ​លែង​មនុស្ស​ទាំង​ប្រាំពីរ​នាក់​នេះ​វិញហើយបន្ទាប់​ពី​ការ​សាក​សួរ​រួច។ ប៉ុន្តែ​អ្នកស្រី គា បាន​អះអាង​ថា ដីនេះ​ជា​ដី​របស់​អ្នកស្រី​។ អ្នកស្រី​បាន​និយាយ​ថា “​ខ្ញុំ​បានផ្ត​ល់​​ប្រាក់ដល់អ្នកភូមិ​រួច​ហើយ។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មនុស្ស​ប្រាំពីរ​នាក់​មុន ហើយ​ខ្ញុំ​នឹង​ប្ដឹង​មនុស្ស​ផ្សេង​ទៀត​ដើម្បី​ឲ្យ​តុលាការ​ចាប់​ពួកគា​ត់ដាក់​គុក ពីព្រោះ​ពួកគាត់​មិន​ព្រម​ផ្ដិត​មេដៃ​ឲ្យខ្ញុំ​”។

អ្នកស្រី គា បាន​និយាយ​ថា អ្នកស្រី​បាន​ទិញ​ដីនេះ​តម្លៃ​៤០០​ដុល្លារ​ក្នុង​មួយ​ហិកតា​កាល​ពី​ឆ្នាំ​១៩៩៧​ ហើយ​បន្ទាប់មក​បាន​លក់​ដីនេះ​​បន្ត​ទៅ​ឲ្យ​ក្រុម​ហ៊ុនSKD ក្នុង​តម្លៃ​៨០០​ដុល្លារ​ក្នុង​មួយ​ហិកតា។

បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រគល់​ដី​នេះ​ទៅ​ឲ្យអ្នកភូមិ​វិញ អ្នកស្រី គា បាន​អះអាង​កាលពី​ម្សិលមិញ​ថា អ្នកស្រី​បាន​ផ្ដល់​សំណង​ដល់​ក្រុម​ហ៊ុន​ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ថា ចំនួន​ប៉ុន្មាននោះ​ទេ។

អ្នកស្រី​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក គឹម ម៉េង​អា៊ង សមាជិក​ម្នាក់​នៅ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ ដែល​អ្នកស្រី​បាន​អះអាង​ថា បាន​រៀប​ចំ​ឯកសារ​​ដែល​បង្ហាញ​ថា អ្នកស្រី​មាន​សិទ្ធិកាន់កាប់​ដីនេះ​។ លោក ម៉េងអ៊ាង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​៕ សារុន​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អ្នកភូមិ​​ខេត្តកណ្តាល​បដិសេធមិន​ព្រ​មបោះបង់ដី ហើយ​តវ៉ា​នឹង​​ការ​សាកសួរ​របស់តុលាការ​ appeared first on ខេមបូឌា ដេលី.

កសិករ​ប្រទះ​​​ឃើញ​សព​​​នាយ​​​ប៉ុស្តិ៍​​​​​​​​​ដែល​​​បាត់​​​ខ្លួន​នៅ​ខេត្ត​​​កំពង់​​​ចាម​​​

$
0
0

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា សព​​​លោក ចាន់​​​ សុផល នាយ​​​ប៉ុស្តិ៍​​​នគរបាល​​​ឃុំ​​​ស្វាយ​​​ពោធិ៍​​​ ដែល​​​បាន​​​បាត់​​​ខ្លួន​​​ពេល​​​ចុះ​​​បំពេញ​​បេសកកម្ម​​​តែ​​​ម្នាក់​​​ឯង​​​ដើម្បី​​​តាម​​​រក​​​ចាប់​​​​​​​​​ពួក​​​អ្នក​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​​​​តំបន់​​​នោះ​​​ ត្រូវ​​​បាន​ក្រុម​​​ប្រជា​​​កសិករ​​​ក្នុង​​​មូលដ្ឋាន​​​​​​ប្រទះ​​​​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ជាយ​​​តំបន់​​​ដី​​​សើម​​​ ទី​​​ដែល​លោក​​​ទំនង​​​ជា​បាន​​​ធ្វើ​​​ការ​​​សើុប​អង្កេត។

បន្ទាប់​​​ពី​​​លោក ចាន់​​ សុផល បាន​​​បាត់​​​ខ្លួន​​​នៅ​​​ថ្ងៃ​ទី​​​២១​​​ ខែ​​​មិថុនា​​​ អ្នក​​​ភូមិ​​​រាប់​​​រយ​​​នាក់​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​នគរបាល​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​ ដោយ​​​ស្នង​​​ការ​​​ខេត្ត​​​កំពង់​​​ចាម​​​ផ្តល់​ប្រាក់​​​រង្វាន់​​​២៥០​​​ដុល្លារ​​​ដល់​​​នរណា​​​ដែល​​​បាន​​​រក​​​ឃើញ​ស​​ព​េនះ។

លោក ហឹម រិន មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​ បាន​​​និយាយ​​​ថា សព​​​លោក ចាន់​​​ សុផល ស្អុយ​រលួយ​​​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ដេក​​​ផ្កាប់​​​មុខ​​​លើ​​​តំបន់​​​ដី​​​ស្ងួត​​​ក្បែរ​​​វាល​​​ភក់​​​មួ​​​យ​​​កន្លែង​​​ ទី​​​ដែល​​​គេ​​​ដឹង​​​ថា មាន​​​ការ​​​​​​នេសាទ​​​ខុស​​​ច្បាប់​​​​​​ច្រើន​​​នៅ​​​ទី​​​នោះ​​​។ លោក​​​បាន​​​និយាយ​​​ថា កសិករ​​​មួយ​​​ក្រុម​​​បាន​​​ប្រទះ​​​ឃើញ​​​សព​​​នេះ​​​ ដោយ​​​ជួន​​​ពេល​​​រៀប​​​ច​​​ំ​​​ដី​​​ធ្វើ​​​ស្រែ។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា​​​ ” កសិករ​​​ទាំង​​​នោះ​​​បាន​​​ប្រទះ​​​ឃើញ​​​មួក​និង​​​ក្រមា​​​របស់​​​គាត់​​​។ ពេល​​​ពួក​​​គេ​​​ដើរ​​​ប្រហែល​​​៣០​​​មែ៉ត្រ​​​ទៅ​​​មុខ​​​ទៀត​​​…​​​ពួក​​​គេ​​​បាន​​​ប្រទះ​​​ឃើញ​​​សព​​​នេះ​​​នៅ​​​លើ​​​ដី​​​”។ ​​​នគរបាល​​​ខេត្ត​​​បាន​​​កំណត់​​​ថា លោក​​​ ចាន់​​​ សុផល ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​ឃាត​​​។

លោក បែន​​​ រ័ត្ន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ថា នេះ​​​ជា​​​រឿង​​​ឃាត​​​កម្ម​​​។ គាត់​​​ត្រូវ​​​បាន​​​គេ​​​កាប់​​​ចំ​​​ក្បាល​​​​​​ជា​​​ច្រើន​​​ពូថៅ”​​​។ លោក​​​ បែ​​​ន រ័ត្ន​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​ថា ​​​គេ​​អាច​​​ចំណាំ​​​សព​​​របស់​​​លោក ចាន់​​​ សុផល បាន​​​ដោយ​​​សារ​​​សម្លៀក​​​បំពាក់​​​របស់​​​គាត់​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ទូរស័ព្ទ និង​​​អាយកូម​​​ របស់​​​គាត់​​​នៅ​​​ជាប់​​​ខ្លួន​​​របស់​​​គាត់​​​នៅ​​​ឡើយ។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា នគរបាល​​​ជឿ​​​ថា មនុស្ស​​​ច្រើន​​​នាក់​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ឃាត​​​កម្ម​​​នេះ​​​ ព្រោះ​​​ស្នាម​​​របួស​​​ជាច្រើន​​​ធ្វើ​​​ឲ្យ​​​សន្និដ្ឋាន​​​​​​បាន​​​ថា មនុស្ស​​​ម្នាក់​​​ចាប់​​​លោក ចាន់ សុផល ឯ​​​ម្នាក់​​​ទៀត​​​កាប់​​​គាត់។ លោក​​​ស្នង​​​ការ​​​ បែន រ័ត្ន បាន​​​មាន​​​ប្រសាសន៍​​​ថា ” ប្រាកដ​​​ជា​​​មាន​​​មនុស្ស​​​លើស​​​ពី​​​ម្នាក់។ យើង​​​កំពុង​​​ពិនិត្យ​​​​​​ករណី​​​នេះ​​​ ដើម្បី​​​ស្វែង​​​រក​​​ឧក្រិដ្ឋ​​​ជន​​​មក​​​ផ្តន្ទា​ទោស​​​”។ លោក បែន​​​ រ័ត្ន​​​ បាន​​​ឲ្យដឹង​​​ទៀត​​​ថា លោក​​​នឹង​​​ផ្តល់​​​ប្រាក់​​​២៥០​​​ដុល្លារ​​​ ដែល​​​បាន​​​សន្យា​​​នោះ​​​ទៅ​​​ឲ្យ​​​គ្រួសារ​​​ដែល​​​បាន​​​រក​​​ឃើញ​​​សព​​​នេះ​​​ បន្ទាប់​​ពី​​​បុណ្យ​​​សព​​​លោក ចាន់​​​ សុផល​​​ រួច។

យោង​​​តាម​​​លោក រិន មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​បាន​ឲ្យ​​​ដឹង​​​ថា សព​​​របស់​​​អតីត​​​នាយ​​​ប៉ុស្តិ៍​​​​​​​​​​​​​​​​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​ភរិយា​​​របស់​​​លោក​ហើយ ដើម្បី​​​រៀប​​​ចំ​​​ធ្វើ​​​បុណ្យ​​​នៅ​​​ថ្ងៃ​​​សៅរ៍​នេះ។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​និង​​​នគរបាល​​​ខេត្ត​​​ ហើយ​​​និង​​​នគរបាល​​​ស្រុក នឹង​​​ទៅ​​​​​​ចូល​​​រួម​​​ពិធី​​​បុណ្យ​​​សព​​​នេះ​​​។ យ៉ាង​​​ហោច​​​ណាស់ យើង​​​អាច​​​ឃើញ​​​សព​​​គាត់​​​ជា​​​ចុង​​​ក្រោយ​​​ដែរ​​​”៕​​​មានិត​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post កសិករ​ប្រទះ​​​ឃើញ​សព​​​នាយ​​​ប៉ុស្តិ៍​​​​​​​​​ដែល​​​បាត់​​​ខ្លួន​នៅ​ខេត្ត​​​កំពង់​​​ចាម​​​ appeared first on ខេមបូឌា ដេលី.

មន្ត្រី​​​នគរ​​​បាល​​​​​​ដែល​​​បាញ់​​​រថយន្ត​​​សង្ស័យ​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ជាប់​​​ចោទ​​​​​​មនុស្ស​​​ឃាត

$
0
0

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បាន​​​ចោទ​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​​​​ដោយ​​​ចេតនា​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ថ្មី​​​បំផុត​​​ក្នុង​​​និន្នាការ​​​នៃ​​​ជម្លោះ​​​ហិង្សា​​​កើន​​​ឡើង​​​ជុំវិញ​​​ឈើ​​​ប្រណីត​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​។

លោក ផេង​​​ សុ​​​ខេង ដែល​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​តំបន់​​​ព្រៃ​​​​​​ការពារ​​​ស្រុក​​​កែវ​​​សីមា ដើម្បី​​​បង្ក្រាប​​​ក្រុម​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​​​​​​​​​​​​​ បាន​​​បាញ់​​​លើ​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ដែល​​​គេ​​​សង្ស័យ​​​​​​ថា ដឹក​​​ឈើ​​​ប្រណីត​​​ បណ្តាល​​​ឲ្យ​​​ស្លាប់​​​បុរស​​​ម្នាក់​​​ និង​​​របួស​​​ធ្ងន់​​​ម្នាក់​​​ទៀត​​​។

លោក ឃុត សុភៀង ព្រះ​​​រាជ​​​អាជ្ញា​​​​​​​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ព្រះ​​​រាជ​​​អាជ្ញា​​​បាន​​​សាក​​​សួរ​​​គាត់​​​ ហើយ​​​គាត់​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធ​​​នាគារ​​​នៅ​​​ថ្ងៃ​​​នេះ។ គាត់​​​ជាប់​​​ចោទ​​​ពីបទ​​​មនុស្ស​​​​​​ឃាត​​​ដោយ​​​ចេតនា”។

លោក វា៉ន់ សុផានិត អាយុ​​​២៥​​​ឆ្នាំ​​​ ជា​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​នោះ​​​បាន​​​ស្លាប់។លោក ផាត ស៊ូកានី អាយុ​​​២២​​​ឆ្នាំ ជា​​​កូន​​​ចុង​​​របស់​​​​​​មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ បាន​​​ត្រូវ​​គេ​​​បាញ់​​​ចំ​​​ដង​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​ព្យាបាល​នៅ​ប្រទេស​​​វៀតណាម។

លោក សុខេង​​​  ស្ថិត​​​ក្នុង​​​ក្រុម​​​នគរបាល​​​ ទាហាន​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ ដែល​​​កំពុង​ល្បាត​​​តំបន់​​​ព្រៃ​​​ការ​​​ពារ​​​នោះ​​​​​ ស្រាប់​​​តែ​​​រថយន្ត​​​តូយូ៉តា​កាម​​​រី​​​មួយ​​​គ្រឿង​​​បើក​​​សំដៅ​​​មក។

លោក ញែ៉ម វណ្ណី ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​នេះ​​​បាន​​​ព្យាយាម​​​ឃាត់​​​រថយន្ត​​​នោះ​​​ ដើម្បី​​​ឆែក​​​រក​​​ឈើ​​​ខុស​​​ច្បាប់​​​ ហើយ​​​ថា ពេល​​​ដែល​​​រថយន្ត​​​​​​មិន​​​ស្តាប់​​​សញ្ញា​​ឃាត់​​​ឲ្យ​​​ឈប់​​​ លោក សុខេង បាន​​​បាញ់​​​ព្រមាន​​​មួយ​​​គ្រាប់​​​ទៅលើ​​​ មុន​​​ពេល​​​បាញ់​​​គ្រាប់ទី​​​២​​​ ដែល​​​ប្លាត​​​​​​ចេញ​​​ពី​​​លោក​​​ សូ៊កានី  ត្រូវ​​​ វា៉ន់ សុផានិត ស្លាប់។ គេ​​​មិន​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ក្នុង​​​រថយន្ត​​​នោះ​​​ទេ។

លោក​​​ សិុន​​​ វា៉ន់​​​វុធ​​​ អភិបាល​​​ស្រុក​​​​​​កែវ​​​សីមា ដែល​​​បាន​​​ឃើញ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជា​​​ច្រើន​​​​​​កើត​​​ឡើង​​​ជុំ​​​វិញ​​​រឿង​​​ឈើ​​​ប្រណីត​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​  បាន​​​មានប្រសាសន៍​​​ថា  លោក​​​​​​សុខេង មិន​​​ធ្វើ​​​តាម​​​​​​ការ​​​ណែ​​​នាំ​​​​​​ពេល​​​បំពេញ​​​ភារកិច្ច​​​ជា​​​មន្ត្រី​​​នគរបាលទេ​​​​​​ ហើយ​​​គួរ​​​ត្រូវ​​​ទទួល​​ខុស​​​ត្រូវ។ លោក វ៉ាន់​​​វុធ បាន​​​និយាយ​​​អំពី​​​ការ​​​បាញ់​​​នេះ​​​ថា  ” វា​​​ផ្ទុយ​​​នឹង​​​ការ​​​អនុវត្ត​​​ច្បាប់។ ច្បាប់​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​សម្លាប់​​​មនុស្ស​​​ទេ​​​ពេល​​​ពួក​​​គេ​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​អាច​​​បិទ​​​ភ្នែក​​​របស់​​​យើង​​​ ចំពោះ​​​ជន​​​ប្រព្រឹត្ត​​​បទ​​​ឧ​​​ក្រិដ្ឋ​​​បាន​​​ឡើយ។ នេះ​​​ជា​​​មេរៀន​​​មួយ​​​សម្រាប់​​​អាជ្ញាធរ​​​ទាំង​​​អស់”។

លោក​​​ វ៉ាន់​​​វុធ ខ្លួន​​​ឯង​​​ធ្លាប់​​​បាន​​​ទទួល​​​​​​រង​​​អំពើ​​​ហិង្សា​ពី​ក្រុម​​​មន្ត្រី​​​ដែល​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​ការ​​​រក​​​ស៊ី​​​កាប់​​​ឈើ​​​។ កាល​​​ពី​​​ខែ​​​ឧសភា​​​ លោក ស៊ូ ម៉ារិទ្ធ ជា​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​ តាម​​​ចោទ​​​ថា បាន​​​​​យក​​​កាំភ្លើង​​​ភ្ជង់​​​ក្បាល​​​របស់​​​លោក​​​ អំឡុ​​​ង​ពេល​​​ដើរ​​​ល្បាត​​​​​​មុន​​​ថ្ងៃរះ។ ក្រុម​​​ល្បាត​​​អំឡុង​​​ហេតុការ​​ណ៍នោះ បាន​​​ឃាត់​​​ និង​​​ឆែក​​​ឆេ​រ​​​រថយន្ត​​​លុច​​​ស៊ីស​​មួ​​​យ​គ្រឿង ហើយ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​នាង​​​នួន ១៦​​​កំណាត់។

ក្រោយ​​​នោះ​​​បន្តិច រថយន្ត​​​ SUV​​​ ទី​២មួយ​គ្រឿង​បាន​​មក​​​ដល់​​​។ លោក​​​ មា៉រិទ្ធ បាន​​​ចេញ​​​ពី​​​រថ​​​យន្ត​​​ ហើយភ្ជង់​​​ក្បាល​​​​​​អភិបាល​​​ស្រុក មុន​​​ពេល​​​​​​អ្នក​​​ផ្សេង​​​ទៀត​​​ក្នុង​​​រថយន្ត​​​នោះ​​​ ដែល​​​ក៏​​​ជា​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែរ បាន​​​បញ្ចុះ​​​បញ្ចូល​​​គាត់​​​ឲ្យ​​​ដាក់​​​កាំភ្លើង​​​ចុះ​​​។ គាត់​​​បាន​​​បើក​​​រថ​​​យន្ត​​​ចេញ​​​ទៅ​​​ ហើយ​​​មិន​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ទេ។

លោក វ៉ាន់វុធ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “កង​រាជ​​​អាវុធហត្ថ​​​បាន​​​ដក​​គាត់​​​ចេញ​​​ពី​​​អង្គភាព​​​ ហើយ​​​តុលាការ​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​គាត់​​​”។

អភិបាល​​​ស្រុក​​​រូប​​​នេះ បាន​​​មានប្រសាសន៍​​​ថា លោក​​​ ម៉ារិទ្ធ​​​ បាន​​​កសាង​​​កេរ្តិ៍​​​ឈ្មោះ​​​ជា​​​ភ្នាក់​​​ងារ​​​ឥត​​​មេត្តា​​​ម្នាក់​​​ក្នុង​​​ការ​​​ប្រយុទ្ធ និង​​​អ្នក​​​កាប់​​​ឈើ​​​ប្រណីត​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី។ លោក​​​បាន​​​និយាយ​​​ថា “គាត់​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ និង​​​គំរាម​​​​​​អាជ្ញាធរ​​​ជាច្រើន​​​​​​លើក”។

ដោយសារ​​​ការ​​​បាញ់​​កាល​​​ពី​​​ថ្ងៃ​​​ពុធ និង​​​ការ​​​កក្រើក​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី ជា​​​ពិសេស​​​ស្រុក​​​កែវ​​​សីមា និង​​​ក្រុង​​​សែនមនោរម្យ លោក ស្វាយ សំអៀង អភិបាល​​​រង​​​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​ទាំងអស់​​​ត្រូវ​​​តែ​​​ចង​​​ចាំ​​​ភារកិច្ច​​​របស់​​​ខ្លួន។

លោក សំអៀង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” ហេតុការ​​​ណ៍​​​ទាំង​​​​​​អស់​​​នេះ គឺ​​​សុទ្ធ​​​តែ​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​មនុស្ស​​​ ដែល​​​ប្រើ​​​តួនាទី​​​របស់​​​ខ្លួន​​​ដើម្បី​​​ការ​​​ពារ​​​ផល​​​ប្រយោជន៍​​​ខុស​​​ច្បាប់​​​ផ្ទាល់ខ្លួន​​​”។ “កាតព្វកិច្ច​​​គឺ​​​ត្រូវ​​​​​​អនុវត្ត​​​ច្បាប់ ប៉ុន្តែ បុគ្គល​​​មួយ​​​ចំនួន​​​ប្រើ​​​តួនាទី​​​របស់​​​ខ្លួន ដើម្បី​​​បង្កើត​​​ចលាចល​​​ ហើយ​​​នេះ​​​ជាដើម​​​ហេតុ​​​ ដែល​​​ឈាន​​​ទៅដល់​​​ការ​​​សម្លាប់​​​នេះ​​​”៕ មានិត​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post មន្ត្រី​​​នគរ​​​បាល​​​​​​ដែល​​​បាញ់​​​រថយន្ត​​​សង្ស័យ​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ជាប់​​​ចោទ​​​​​​មនុស្ស​​​ឃាត appeared first on ខេមបូឌា ដេលី.

ក្រុម​​​ហ៊ុន ខេឌីស៊ី បន្ត​​​សង់​​​របង​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​

$
0
0

​​​កាល​​​ពី​​​ម្សិលមិញ ក្រុមហ៊ុន​​​របស់​​​ភរិយា​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល បាន​​​បន្ត​​​ការ​​​សាង​​​សង់​​​របង​​​ថ្ម​​​ជុំវិញ​​​ចំណែក​​​ដី ដែល​​​មាន​​​ជម្លោះ​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង បើ​​​ទោះ​​​ជា​​​មាន​​​ការ​​​អំពាវ​​​នាវ​​​ពី​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​​​​សហ​​​ប្រជា​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ឲ្យ​​​ពន្យារ​​​ពេល​​​ការ​​​សាង​​​សង់​​​​​​​​​រហូត​​​ដល់​​​មាន​​​ដំណោះ​​​ស្រាយ​​​ជាមួយ​​​ក្រុម​​​កសិករ​​​ដែល​​​ត្រូវ​​​គេ​បណ្តេញ​ចេញ​​​ក៏ដោយ។

ក្រុមហ៊ុន KDCInternational ដែល​​​ជា​​​របស់​​​លោកស្រី ជា​​​ ខេង​​​ ត្រូវ​​​ក្រុម​​​អ្នក​​​ភូមិ​​​ចោទ​​​ថា បាន​​​ដណ្តើម​​​យក​​​ និង​​​រាន​​​ដី​​​ទំហំ​​​១៤៥​​​ហិក​​​តា​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០០២​​​។ ចំនួន​​​គ្រួសារ​​​ប្រជា​​​ជន​​​ដែល​​​ចុះ​​​ថយ​​​បន្តិច​​​ម្តងៗ​​​ ឥឡូវ​​​នេះ​​​​​នៅ​​​ត្រឹម​​​១៦​​​គ្រួសារ​​​ បាន​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​សំណង ដែល​​​ពួក​​​គេ​​​និយាយ​​​ថា តិច​​​តួច​​​ពេក។

កាល​​​ពី​​​សប្តាហ​​​៍​​​មុន​​​ កម្មករ​​​ក្រុមហ៊ុន ខេឌីស៊ី បាន​​​មក​​​ដល់​​​ភូមិ​​​ឡ​​​ពាង​​​ដើម្បី​​​សង់​​​របង​​​ថ្ម​​​​​​ជុំ​​​វិញ​​​ដី​​​នោះ​​​ ដែល​​​ក្រុម​​​អ្នក​​​ភូម​​​ិ​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​តាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​មក។ នគរបាល​​​រាប់​​​សិប​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​មក​​​ភូមិ​​​នេះ​​​ក្នុងស្រុក​​​កំពង់​​​ត្រឡាច​​​ដើម្បី​​​ទប់ស្កាត់​​​អំពើ​​​ហិង្សា​​​។  ប៉ុន្តែ កាលពី​​​សប្តាហ៍​​​មុន អ្នក​​​ភូមិ​​​បាន​​​ប៉ះ​​​ទង្គិច​​​យ៉ាង​​​ហិង្សា​​​ជាមួយ​​​កម្មករ​​​ពីរ​​​លើក​​​មក​​​ហើយ។

បើ​​​ទោះ​​​ជា​​​ការ​​​ព្រួយ​​​បារម្ភ​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​ដោយ​​​លោក សុរិយា ស៊ូបេឌី អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ប្រចាំ​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​ក្រុម​​​​​​មន្ត្រី​​​មូលដ្ឋាន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ដើម្បី​​​បញ្ឈប់​​​វា​​បាន​​​ឡើយ។

លោក​​​ នួន សាន មេឃុំ​​​តាជេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” អាជ្ញាធរ​​​គ្រប់​​​ជាន់​​​ថ្នាក់​​​បាន​ផ្តល់​ការ​​​យល់​​​ព្រម​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​សង់​​​របង​​​លើ​​​ដី​​​នោះ​​​”។ “តើ​​​ខ្ញុំ​​​អាច​​​និយាយ​​​អី​​​បាន​​​ ចំពោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​​​​ធ្វើ​​​របង​​​លើ​​​ដី​​​របស់​​​ពួក​​​គេ​​​ ខណៈ​​​ដែល​​​អ្នក​​​ភូមិ​​​ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​នោះ គ្មាន​​​ឯកសារ​​​ណា​​​មួយ​​​បញ្ជាក់​​​ពី​​​ភាព​​​ជា​​​ម្ចាស់​​​ដី​​​នោះ”។

អ្នក​​​ស្រី​​​​​​ អ៊ុំ សុភី ជា​​​តំណាង​​​អ្នក​​​ភូមិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សង់​​​របង​​​ធ្វើ​​​លឿន​​​ជាង​​​មុន​​​ទៅ​​​ទៀត។ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​របស់​​​ក្រុមហ៊ុន​​​ ដែល​​​មាន​​​ការ​​​គាំទ្រ​​​ដោយ​​​នគរបាល​​​ និង​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដ៏​​​ច្រើន​​​ បាន​​​ចាប់​​​ផ្តើម​​​ការ​​​សង់​​​របង​​​រឹត​​​តែ​​​លឿន​​​ជាង​​​មុន​​​ បើ​​​ទោះ​​​ជា​​​ដី​​​នេះ​​​កំពុង​​​មាន​​​ទំនាស់​​​ក៏ដោយ”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​មិថុនា ក្រសួង​​​យុត្តិធម៌​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​មួ​​​យ​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​សុំ​​​អន្តរាគមន៍​​​ក្នុង​​​រឿង​​​ក្តី​នេះ​​​​​​ ដោយ​​​បាន​​​បង្វែរ​ករណី​វិវាទ​នេះ​​​ទៅ​​​តុលាការ​​​ខេត្ត​វិញ។

អ្នកស្រី សុភី បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ស្រី​​​គ្មាន​​​សង្ឃឹម​​​ថា តុលាការ​​​នឹង​​​ដោះ​​​ស្រាយ​​​ឲ្យ​​​ទេ​​​ “ពីព្រោះ​​​គ្មាន​​​មន្ត្រី​​​ណា​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ដែល​​​ធ្លាប់​​​បាន​​​ព្យាយាម​​​ជួយ​​​ដោះ​​​ស្រាយ​​​រឿង​ករណី​​​​​​​​​ដល់​​​អ្នក​​​ក្រីក្រ​ឡើយ”៕មានិត​​​​​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ក្រុម​​​ហ៊ុន ខេឌីស៊ី បន្ត​​​សង់​​​របង​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​ appeared first on ខេមបូឌា ដេលី.

សាច់​ញាតិប្រាំបីនាក់​ស្លាប់​ក្នុងគ្រោះថ្នាក់​ចរាចរណ៍មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់

$
0
0

យោងតាម​​​មន្ត្រីមូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា សមាជិកគ្រួសារ​​​​​​ប្រាំបី​​​នាក់​​​មកពី​គ្រួសារ​តែមួយ​បាន​​​ស្លាប់​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​រថយន្ត​​​​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​ កាលពី​​​ថ្ងៃ​​​សុក្រ នៅពេល​​​រថយន្ត​​​ទំនើប​​​ដែលពួកគេ​​​កំពុង​​​ជិះនោះ​​​ បាន​​​បុក​​​គ្នា​ចំពី​មុខ​ជាមួយ​​​រថយន្ត​​​កុងតឺន័រ​​​មួយ​​​គ្រឿង​​​ ដែល​​​បើក​​​បញ្ច្រាសទិសគ្នា។

​​​លោក ថេត សុវុទ្ធី នាយ​​​រង​​​ប៉ុស្តិ៍​​​ឃុំ​​​អន្សាចំបក់ ក្នុង​​​ស្រុក​​​​​​ក្រគរ បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​តូយ៉ូតា​​​ហាយឡិនឌ័រ មួយ​​​គ្រឿង​​​បើកបរពី​​​ទីក្រុង​​​ភ្នំពេញ​​​ ឆ្ពោះ​​​ទៅក្រុង​​​ប៉ោយប៉ែត តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​ ស្រាប់តែ​​​នៅម៉ោង​​​៥​​​និង​​​៣០​​​នាទីល្ងាច រថយន្ត​​​ដែល​​​បើ​​​ក​​​មក​​​ពីខាង​​​មុខ​​​បាន​​ផ្ទុះ​​កង់​​​មុខ​ខាង​ឆ្វេង​​​ បណ្ដាល​​​ឲ្យ​​​រេ​​​ចង្កូត​​​ចូល​​​ក្នុង​​​គន្លង​​​ផ្លូវ​​​របស​​​់​​​រថយន្ត​​​ទំនើប​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​តូយ៉ូតា​​​ ហាយឡិងឌ័រ រង​​​ការ​​​បុក​​​ ហើយ​​​ជន​​​រងគ្រោះ​​​ទាំង​​​ប្រាំបី​​​នាក់​​​បាន​​​ជាប់​​​នៅ​​​ក្នុង​​​រថយន្ត​​​។ ជន​​​រងគ្រោះ​​​ប្រាំពីរ​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ ហើយ​​​ម្នាក់​​​ទៀត​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​រយៈ​​​ពេល​​​ពីរបី​​​ម៉ោង​​​ក្រោយ​​​”។

លោក សុវុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ទាំង​​​ពីរគ្រឿង​​​ប្រហែល​​​ជា​​​បើក​​​លឿន​​​ដូច​​​គ្នា។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ខ្ញុំគិត​​​ថា គ្រោះ​​​ថ្នាក់​​​ចរាចរណ៍នេះកើត​​​ឡើង​​​ដោយ​​​សារ​​​ខ្វះការ​​​ត្រួត​​​ពិនិត្យ​​​មើលរថយន្ត​​​ ហើយ​​​ដោយសារ​​​​រថយន្ត​​​ទាំង​​​ពីរ​​​បើក​​​ក្នុង​​​ល្បឿន​​​លឿន​​ផង ដូច្នេះ​​​អ្នក​​​បើក​​​បរ​​​មិនអាច​​បញ្ចៀស​​​គ្រោះ​​​ថ្នាក់​​​បាន​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ជន​​​រងគ្រោះ​ទាំង​អស់​​​មក​ពី​​​ខេត្ត​​​កណ្ដាល មាន​​​អាយុ​​​ចាប់​​​ពី​​​១០​​​ឆ្នាំ​​​ដល់​​​៦០​​​ឆ្នាំ​​​។

លោក រស់ ចំរើន នាយនគរ​​​បាល​​​ចរាចរ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​កំពុង​​​ស្វែង​​​រក​​​អ្នក​​​បើក​​​បរ​​​ ដែល​​​បាន​​​គេ​​ច​​​ខ្លួន​​​ពីកន្លែង​​​កើត​​​ហេតុ​​​។

លោក អ៊ន ឡេង ប្រធានភូមិ​​​អន្លង់​​​សាន ក្នុង​​​ខេត្ត​​​កណ្ដាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ប្រុសរបស់លោក​​​បីនាក់​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ជន​​​រងគ្រោះ​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរ​​ណ៍​​​នោះ ហើយ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅក្រុង​​​ប៉ោយប៉ែត បន្ទាប់ពី​​​ចូល​​​រួម​​​ពិធី​​​រៀប​​​អាពាហ៍​​​ពិពាហ៍​​​បងប្អូន​​​ជីដូនមួយ​​​។លោក​​​បានមាន​​​ប្រសាសន៍​​​ថា ពិធីបុណ្យ​​​សព​​​ជន​​​រងគ្រោះ​​​ទាំង​​​ប្រាំបី​​​នាក់​​​បាន​​​ប្រារព្ធ​​​ធ្វើ​​​កាលពី​​​ថ្ងៃសៅរ៍ នៅ​​​វត្ត​​​មួយ​​​ក្នុង​​​មូលដ្ឋាន​​​។

លោក ឡេង បានមាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​ខក​​​ចិត្ត​​​ណាស់ ហើយ​​​ខ្ញុំ​​​គ្មានអារម្មណ៍ក្នុង​ខ្លួនទេ។ ខ្ញុំ​ដូច​ជា​ដាច់​​​ដៃ​​​ដាច់​​​ជើង​​​អស់​ហើយ។ ខ្ញុំ​​​ក្រៀមក្រំ​​​​​​​ណាស់ ពីព្រោះ​​​ខ្ញុំ​​​បាន​​​បាត់​​​បង់​​​កូនប្រុស​​​ទាំង​​​បី​​​នាក់​​​របស់​​​ខ្ញុំ”។

លោក ឃុយ គា នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ព្រែក​​​ស្ដី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​និង​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​មួយ​​​ចំនួនទៀត​​​បាន​​​ជួយ​​​រៀប​​​ចំ​​​ពិធី​​​នេះ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​ដោយ​​​ចៃដន្យ​​​ ហើយ​​​ខ្ញុំ​​​និង​​​អ្នកភូមិ​​​មាន​​​ក្ដី​​​រន្ធត់​​​ណាស់​។ ពួកគាត់​​​គឺ​​​ជា​​​មនុស្ស​​​ល្អ​​​និងប្រកប​​​របរ​​​រក​​​ស៊ី​​​ដោយ​​​ស្មោះ​​​ត្រង់​​​ មិនដែល​​​បង្ក​​​បញ្ហា​​​ឡើយ​​​”៕ សារុន​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post សាច់​ញាតិប្រាំបីនាក់​ស្លាប់​ក្នុងគ្រោះថ្នាក់​ចរាចរណ៍មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ appeared first on ខេមបូឌា ដេលី.

គ្រូបង្រៀន​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​គឺ​ជា​ឧក្រិដ្ឋ​ជន​ដែល​អាមេរិក​ស្វែង​រក​ចាប់​ខ្លួន

$
0
0

មន្ត្រីនគរ​​​បាល​​​មូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា បុរស​​​ជនជាតិ​​​អាមេរិក​​​អាយុ​​​៤៤​​​ឆ្នាំ​​​ម្នាក់​​​ ដែល​ត្រូវ​​​គេ​​​ធ្វើ​​​ឃាត​​​កាលពី​​​សប្ដាហ៍​​​មុន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ស៊ើប​​​អង្កេត​​​រឿង​​​ព្រហ្មទណ្ឌ​​​ពី​​​អាជ្ញាធរ​​​អាមេរិក​​​មុន​​​ពេល​​​គាត់​​​ស្លាប់​​​។

លោក វីលៀម ហ្គ្លិន ជា​​​អ្នក​​​រស់​​​នៅ​​​រដ្ឋមីស៊ីស៊ីពី បាន​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ពីរ​​​ខែ​​​មុន​​​ពីទីក្រុង​​​បាង​​​កក និង​​​ធ្វើការ​​​នៅ​​​សាលា​​​បង្រៀន​​​ភាសា​​​អង់​​​គ្លេស​​​មួយ​​​ចំនួន​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ ប៉ុន្តែ​​​គេ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​ដោយ​​​សារ​​​​​រឹត​​​ក​​​កាលពី​​​ព្រឹក​​​ថ្ងៃពុធ នៅ​​​តា​​​ម​​​ផ្លូវ​​​លំ​​​មួយ​​​នៅ​​​ក្នុង​​​សង្កាត់​​​គោករកា ខណ្ឌព្រែក​​​​​​ព្នៅ។

លោក សួន សាមឿន នាយ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​គោករកា បាន​​​មាន​​​ប្រសាសន៍​​​​​​កាលពី​​​ម្សិលមិញ​​​ថា ទោះបី​​​ជាការ​​​ស៊ើប​​​អង្កេត​​​លើ​​​ករណី​​​ឃាត​​​កម្ម​​​នេះមិនទាន់​​​រក​​​ឃើញ​​​មូល​​​ហេតុ​​​ ឬ​​​រកឃើញ​​​ជន​​​សង្ស័យ​​​ក៏ដោយ ក៏​​​មន្ត្រី​​​អាមេរិក​​​បាន​​​ជូន​​​ដំណឹង​​​លោក​​​ថា ពួកគេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​លោក វីលៀម ហ្គ្លិន មុន​​​ពេល​​​គាត់​​​ស្លាប់​​​។ លោក​​​ សាមឿន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” មន្ត្រី​​​ស្ថានទូត​​​បានបញ្ជាក់​​​ថា អាជ្ញាធរ​​​អាមេរិក​​​​​កំពុង​​​​​​ស្វែង​​រក​​​ចាប់​​​បញ្ជូន​​​ជន​​​រងគ្រោះ​​​នេះ​​​ត្រឡប់​​​ទៅ​​​អាមេរិក​​​វិញ ពីព្រោះ​​​គាត់​​​គឺ​​​ជា​​​ឧក្រិដ្ឋជន​​​”។

មន្ត្រី​​​ស្ថានទូត​​​​​អាមេរិក​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍ បានអម​​​ដំណើរ​​​មន្ត្រី​​​នគរ​​​បាល​​​​​​កម្ពុជា​​​ចុះ​​​ទៅ​​​ផ្ទះ​​​សំណាក់​​​ចំនួន​​​ពីរ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ ជា​ផ្ទះ​សំណាក់​ដែល​​​លោក​​​ វីលៀម ហ្គ្លិន បាន​​​ស្នាក់​​​នៅ ហើយ​​​បាន​​​ដក​​​យក​​​របស់របរ​​​របស់គាត់​​​ពី​​​ផ្ទះ​​​សំណាក់ Tattoo នៅ​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា ជា​​​កន្លែង​​​ដែល​​​គាត់​​​ស្នាក់​​​នៅ​​​ចុង​​​ក្រោយ​​​។

នៅពេល​​​សួរ​​​កាលពី​​​ម្សិលមិញ​​​ថា តើ​​​រូបភាព​​​វី​ដេអូពី​​​កាមេរ៉ា​​​សុវត្ថិភាព​​​នៅ​​​ផ្ទះ​​​សំណាក់​​​ទាំង​​​ពីរ​​​បាន​​​បង្ហាញពី​​​តម្រុយ​​​ណាមួយ​​​ឬអត់​​​នោះ លោក អេង សោភា នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​រាជ​​​ធានី​​​ បានមាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​អាមេរិក​​​បាន​​​​​​ប្រមូល​​​ភ័ស្តុតាង​​​សម្រាប់​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យរួច​​​ហើយ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​រឿង​​​ទេ ពីព្រោះ​​​យើង​​​បានបញ្ជូន​​​រឿង​​​នេះ​​​ទៅ​​​ឲ្យ​​​ស្ថានទូត​​​រួច​​​ហើយ”។

លោក ចន ស៊ីម៉ុន អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​អាមេរិក បាន​​​មាន​​​ប្រសាសន៍​​​ថា ដោយសារ​​​ច្បាប់​​​ស្ដីពី​​​ភាព​​​ឯកជន​​​ លោក​​​មិន​​​អាច​​​និយាយ​​​ពី​​​រឿង​​​នេះ​​​បាន​​​ទេ ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​ថា ស្ថាន​​​ទូត​​​អាមេរិក​​​មិនជាប់ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ទេ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” យើង​​​កំពុង​​​ធ្វើ​​​អ្វី​​​ដែល​​​យើង​​​អាច​​​ធ្វើ​​​បាន​​​ដើម្បី​​​ជួយ​​​អាជ្ញាធរ​​​កម្ពុជា ប៉ុន្តែ​​​នេះ​​​ជា​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​នគរ​​​បាល​​​កម្ពុជា”។

អ្នកស្រី នីតាយ៉ា ហ្គ្លិន អាយុ​​​៤៤​​​ឆ្នាំ​​​ ដែល​​​ជា​​​ប្រពន្ធ​​​របស់​​​ជន​​​រងគ្រោះ​​​អស់​​​រយៈពេល​​​ប្រាំ​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ប្ដី​​​របស់​​​អ្នកស្រី​​​ដែល​​​បាន​​​បែក​​​គ្នា​​​កាលពី​​​ពី​រ​​​ខែ​​​មុន បាន​​​ប្រាប់​​​អ្នកស្រី​​​ជា​​​ច្រើន​​​ដង​​​ថា គាត់​​​មិន​​​អាច​​​ត្រឡប់​​​ទៅ​​​អាមេរិក​​​វិញ​​​ទេ ប៉ុន្តែ​​​គាត់​មិន​​​ដែល​​​បាន​​​ប្រាប់​​​ពី​​​មូល​​​ហេតុ​​​ឡើយ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា FBI បាន​​​មក​​​ផ្ទះ​​​​អ្នក​ស្រី​នៅ​​​ទីក្រុង​​​បាងកក​​​កាលពី​​​សប្ដាហ៍មុន។ ” ពួកគេ​​​បាន​​​ទូរស័ព្ទ​​​មក​​​ខ្ញុំ​​​ និង​​​បានមក​​​ជួប​ខ្ញុំ​​​នៅ​​​​​ក្នុង​​​ផ្ទះខ្ញុំ ហើយ​​​ខ្ញុំ​​​បាន​​​ផ្ដល់​​​ព័ត៌មានជាច្រើន​​​ឲ្យ​​​ពួកគេ​​​”។

អ្នកស្រី​​​ ហ្គ្លិន បាន​​​និយាយ​​​ថា ប្ដី​​​គាត់​​​បាន​​​ទៅ​​​ស្ថានទូត​​​អាមេរិក​​​​​​ប្រចាំ​​​ក្រុង​​​ភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​កក្កដា ដើម្បី​​​បន្ថែមទំព័រលិខិត​​​ឆ្លង​​​ដែន​​​របស់​​​គាត់ ពីព្រោះ​​​គាត់​​​ចង់​​​ចាក​​​ចេញ​​​ពី​​​កម្ពុជា​​​ទៅ​​​ប្រទេស​​​ចិន​​​ភ្លាមៗ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ” គាត់​​​បាន​​​ផ្ញើ​​​សារ​​​មក​​​ខ្ញុំ​​​ថា គាត់​​​ព្រួយ​​​បារម្ភ​​​ ពីព្រោះ​​​ស្ថានទូត​​​បាន​​​យក​​​លិខិត​​​ឆ្លង​​​ដែន​​​ពីគាត់​​​ ហើយ​​​គាត់​​​មិន​​​ដឹង​​​ថា​​​ដោយ​សារ​មូល​​​ហេតុ​​​អ្វី​​​ទេ​​​”៕ គឹមហឿន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post គ្រូបង្រៀន​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​គឺ​ជា​ឧក្រិដ្ឋ​ជន​ដែល​អាមេរិក​ស្វែង​រក​ចាប់​ខ្លួន appeared first on ខេមបូឌា ដេលី.


អ្នកភូមិ​ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លី​ធ្វើពិធីដាក់បណ្តាសា​ភរិយារដ្ឋមន្ត្រីម្នាក់​​និង​អាជ្ញាធរ​មូលដ្ឋាន

$
0
0

អ្នក​​​ភូមិ​​​ក្នុង​​​ខេត្ត​​​កំពង់ឆ្នាំង ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយ​​​ជាមួយ​​​ភរិយា​​​រដ្ឋមន្ត្រី​​​ម្នាក់​​​បាន​​​យក​​​ទុក្ខ​​​លំបាក​​​របស់​​​ពួកគាត់​​​ទៅ​​​ប្ដឹង​​​អារុក្ខអារក្ខ​​​អ្នក​​​តា​​​​​​នៅ​​​សប្ដាហ៍​​​នេះ ដោយ​​​រៀប​​​ចំពិធី​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ដើម្បី​ដាក់​​​បណ្ដាសាដល់​​​មន្ត្រី​​​ក្រុម​​​ហ៊ុន និង​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ ដែល​​​ពួកគាត់​​​លើក​​​ឡើង​​​ថា បាន​​​ទម្លាក់​​​កំហុស​​​មក​​​​​​លើពួកគាត់។

អ្នកភូមិ​​​បាន​​​តស៊ូ​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​ KDC International ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​អ្នក​ស្រី​​​ ជា ខេង ភរិយា​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​មក​ជុំវិញ​​​ដី​​​ចំនួន​​​១៤៥​​​ហិកតា​​​នៅ​​​ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច ដែល​​​អ្នកស្រី ជា ខេង ចង់​​​ធ្វើ​​​ការ​​​អភិវឌ្ឍ។

អំឡុង​​​ពិធី​​​ដាក់​​​បណ្ដាសានោះ​​​ អ្នកភូមិ​​​ជាង​​​៥០​​​នាក់​​​បាន​​​ប្រើ​​​កាំបិត​​​ចាក់​​​ទៅ​​​លើ​​​រូប​​​តំណាង​​​អ្នកស្រី ជា ខេង និង​​​រូប​តំណាង​អ្នកគ្រប់​​​គ្រង​​​របស់​​​គាត់ ព្រម​​​ទាំង​​​រូប​​​តំណាង​​​បី​​​ទៀត ដែល​​​តំណាង​​​ឲ្យ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ សាលា​​​ដំបូងខេត្ត និង​​​អ្នកភូមិ​​​ដែល​​​បានឃុប​​​ឃិត​​​ជាមួយ​​​ក្រុម​​​ហ៊ុន។ អ្នកចូល​​​រួមពិធី​​​នោះ ក៏បាន​​​បាច​​​ម្ទេស​​​ និង​​​អំបិល​​​ដាក់​​​រូប​​​តំណាង​​​ទាំង​​​នោះផង​ដែរ ដើម្បី​​​ដាក់​​​បណ្ដាសា​​​ទៅ​​​លើ​​​ពួកគេ។

អ្នកភូមិ​​​ឈ្មោះ ស៊ាង ហេង បាន​​​និយាយ​​​ថា ” អ្នក​​​ភូមិ​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើពិធី​​​ដាក់​​​បណ្ដាសា​​​នេះ ពីព្រោះពួកគាត់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ច្រើន​​​ណាស់​​​​​​ជា​​​មួយ​​​អាជ្ញាធរ​​​ ប៉ុន្តែ​​​មិន​​​មាន​​​ដំណោះ​​​ស្រាយ​​​សម្រាប់ពួកគាត់​​​ឡើយ​​​”។

បន្ទាប់ពី​​​មាន​ភាព​​​តានតឹង​​​រយៈពេល​​​ជា​ច្រើន​​​ខែមក ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​បាន​​​កើត​​​ឡើង​​​​ពីរ​​​លើក​​​កាលពី​​​សប្ដាហ៍​​​មុន​​​នៅ​​​ក្នុង​​​ភូមិ​​​ឡពាង បន្ទាប់ពី​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី បាន​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​របង​​​បេតុង​​ជុំវិញ​​​ដី​មាន​​​វិវាទ​​​នេះ​​​។ លោក ហេង បាន​​​និយាយ​​​ថា ឥឡូវ​​​នេះ​​​អ្នកភូមិ​​​កំពុង​​​រៀបចំ​​​គម្រោង​​​ធ្វើការ​តវ៉ា​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​អំពី​​​វិវាទ​​​ដីធ្លី​​​នេះ​​​។

ទាំង​​​លោក ហេង និង​​​អ្នក​​​ចូល​​​រួ​​​ម​​​ម្នាក់​​​ទៀត​​​ឈ្មោះ អ៊ុំ សុភី បាននិយាយ​​​ថា អ្នកភូមិ​​​មាន​ជំនឿថា ​​ពិធី​​​ដាក់​​​បណ្ដាសា​​​របស់​​​ខ្លួន​​​មាន​ប្រសិទ្ធ​ភាព ពីព្រោះ​​​មន្ត្រីមូលដ្ឋាន​​​ប្រាំមួយ​​​នាក់​​​ដែល​​​បានជួយ​​​ការ​​​ពារ​​​ការ​​​ទាមទារ​​​សិទ្ធិកាន​​​់​​​កាប់​​​របស់​​​ក្រុម​​​ហ៊ុន​​​ខេឌីស៊ី ចំពោះ​​​ដីនេះ​​​បាន​​​ស្លាប់​​​កាលពី​​​បីឆ្នាំ​​​មុន​​​ រួម​​​មាន មេឃុំ​​បីនាក់ អតីត​​​អភិបាល​​​ខេត្ត​​​ម្នាក់ និង​​​នាយ​​​ប៉ុស្តិ៍ឃុំ​​​ម្នាក់​​​ដែល​​​បាន​​​បាក​់​​​កស្លាប់​​​បន្ទាប់​​​ពី​​​បាន​​​ធ្លាក់​​​ពី​​​អង្រឹង​​​។

អ្នកស្រី សុភី បាន​​​និយាយ​​​ថា ” យើង​​​ធ្លាប់​​​រៀប​​​ចំ​​​ពិធី​​​ដាក់​​​បណ្ដាសា​​​ម្តងរួចមក​​​ហើយ ហើយ​​​យើង​​​ឃើញ​​​ថា មាន​ប្រសិទ្ធ​ភាព ​​​ពីព្រោះ​​​មនុស្ស​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​បាន​​​ស្លាប់​​​”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា អ្នក​ស្រី​សង្ឃឹម​ថា អារុក្ខអារក្ខ​​​អ្នក​តា​នឹង​​​ធ្វើ​​​ឲ្យ​​​អ្នកស្រី ជា ខេង អ្នក​​​គ្រប់​​​គ្រង​​​របស់​​​​​អ្នកស្រី និង​​​លោក ថៃ ហ៊ី ស្លាប់​​​។

នៅពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាលពី​​​ម្សិលមិញ លោក ហ៊ី មិន​បារម្ភ​ចំពោះ​ការ​​​គំរាម​​​កំហែង​​​នេះ​ទេ ដោយ​​​និយាយ​​​ថា លោក​​​មិន​​​ខ្លាច​​​ការ​​​ដាក់​​​ទោស​​​ពី​​​អារុក្ខអារក្ខ​​​អ្នកតា​​ទេ ពីព្រោះ​​​លោក​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​មិន​​​បារម្ភ​​​អំពី​​​ការ​​​ដាក់​​​បណ្ដាសា​​​នេះ​​​ទេ ពីព្រោះយើង​​​មិន​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​អាក្រក់​​​ឡើយ ហើយ​​​យើង​​​ក៏មិន​​​បាន​​​យក​​​ដីស្រែ​​​របស់​អ្នកភូមិទាំង​​​នេះ​​​ដែរ”។ លោក​​​បាន​​​បន្ថែម​​​ថា ” ផ្ទុយទៅវិញ ការ​​​ដាក់​​​បណ្ដាសា​​​នេះ​​​នឹង​​​ត្រឡប់​​​ទៅ​​​រក​​​អ្នក​​​ទាំង​​​នោះ​​​វិញ ពីព្រោះ​​ យើង​ប្រព្រឹត្ត​ល្អ​ឬ​មិន​ល្អ ទេវតា​​​មាន​​​ភ្នែក។

លោក ជួប ចាន់ធឿន នាយ​​​ប៉ុស្តិ៍​ឃុំតាជេស កន្លែង​​​ដែល​​​​វិវាទ​​​ដីធ្លី​នេះ​កើត​ឡើង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​សិទ្ធិ​​​របស់​​​​​​អ្នកភូមិ​​​ក្នុង​​​ការ​​​រៀបចំ​​​ពិធី​​​នេះ ពីព្រោះ​​​វា​​​គ្រាន់​​​តែ​​​ជា​​​អបិយ​​​ជំនឿ​​​​​ប៉ុណ្ណោះ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ពួកគាត់​​​បាន​​​ធ្វើ​​​ច្រើន​​​លើក​​​មក​​​ហើយ ប៉ុន្តែ​​​យើង​​​មិន​​​ដែល​​​ឃើញ​​​មាន​​​បញ្ហា​​​អ្វី​​​កើត​​​ឡើង​​​ទេ​​​ ហើយ​មនុស្ស​​​ដែលបាន​ស្លាប់នោះគឺ​ស្លាប់​​​ដោយសារ​​​ជំងឺ​​​និង​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ប៉ុណ្ណោះ មិនមែន​​​ស្លាប់​​​ដោយ​​​សារ​​​ត្រូវបណ្ដាសាឡើយ”៕ សារុន​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អ្នកភូមិ​ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លី​ធ្វើពិធីដាក់បណ្តាសា​ភរិយារដ្ឋមន្ត្រីម្នាក់​​និង​អាជ្ញាធរ​មូលដ្ឋាន appeared first on ខេមបូឌា ដេលី.

ទាហាន​ម្នាក់​ដែល​ជាប់សង្ស័យ​ថា ដឹកឈើគ្រញូង​​​រត់គេច​ផុត​ពី​គ្រាប់​កាំភ្លើង

$
0
0

អាជ្ញាធរ​​​ខេត្ត​​​កំពង់ធំកំពុង​​​ស្វែង​​​រក​​​ទាហានម្នាក់​​​ ដែលជាប់​​​សង្ស័យថា​បាន​​​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​​​​​​​​ដែល​បាន​​​បាញ់​​​នគរ​​​បាល ពេល​រត់​គេច​ខ្លួន​​​​តាម​​​ផ្លូវ​​ខ្វាត់​ខ្វែង​តូចៗ​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍។

លោក ជូ សំអាន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​បាន​ទទួល​​​​​​ការ​​​ហៅទូរស័ព្ទ​​​ពី​​​ព្រះ​​​រាជ​​​អាជ្ញារងអម​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​មួយ​​​រូប​​​នៅ​​​ម៉ោង​​​៧ព្រឹក​​ឲ្យ​​​ឃាត់​​​រថយន្ត​​​ហុងដាCR-V ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ ហើយ​​​បើកបរ​​​តាម​​​ផ្លូ​វជាតិ​​​លេខ​​​៦ដឹក​​​ឈើ​​គ្រញូង​ខុស​ច្បាប់​ប្រហែល​​​២០០​​​គីឡូក្រាម។

លោក សំអាន បាន​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ប្រទះ​​​ឃើញ​​​រថយន្ត​​​នេះ ហើយ​​​បាន​​​បញ្ជា​​​ឲ្យ​​​ឈប់​​​។ ប៉ុន្តែ​​​អ្នក​​​បើក​​​មិនព្រម​​​ឈប់ធ្វើ​​​ឲ្យ​​​នគ​​​រ​​​បាល​​​បើក​​​ដេញ​​​តាម​​​ចម្ងាយ​​​៥​គីឡូម៉ែត្រ​​​ មុនពេល​​​អ្នក​​​បើក​​​បរ​​​បាន​​​ឈប់​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ស្ទឹងសែន ហើយ​​​​​​បាន​​​​រត់​ចេញ​​​ពី​រថយន្ត។

របាយការណ៍​​​របស់​លោក សំអាន ដែល​បាន​បញ្ជូនទៅ​​​នគរ​​​បាលជាតិ​​​មានខ្លឹម​​​សារ​​​ថា ” នៅ​​​ពេល​​​យើង​​​បាន​​​ព្យាយាម​​​ចាប់​​​ខ្លួនជន​​​សង្ស័យ ជននេះបាន​​រត់​ចេញ​ពី​​រថយន្ត​​​​ ហើយ​​​បាន​​​បាញ់​​​កាំភ្លើង​ខ្លី​សំដៅ​អាជ្ញាធរ​ចំនួន​​ប្រាំពីរ​​​គ្រាប់ ចំណែក​​​អាជ្ញាធរ​​​បាន​​​បាញ់​​​តប​​​វិញ​​​ពីរគ្រាប់”។ របាយការណ៍ដដែល​​​នេះ​​​បន្ត​​​ថា “ជន​​​សង្ស័យ​​​បាន​​​រត់ចូល​​​ផ្ទះ​​​អ្នកភូមិ​​​ម្នាក់​​​ ហើយ​​​បាន​​​ដោះ​​​អាវ​ចេញ​​​ រួច​រត់​​​ទៅ​​​ផ្ទះ​​​មួយ​​​ទៀត​​ ហើយ​ជននេះ​​​បាន​​​គេ​​​ច​​​ខ្លួន​​រួច​​​ដោយ​​​សារ​​​ផ្លូវ​​​តូច​​​ចង្អៀតពេក”។ លោក សំអាន បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​រូប​​​នេះ​​​បានទុក​​​ឯក​​​សណ្ឋាន​​​យោធា​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រថយន្ត​​​។

លោក ហង្ស ថុល មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិ​​​ការ​​​នោះ​​​ គ្មាននរណាម្នាក់​​​រង​​​របួស​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” កម្លាំង​​​របស់​​​យើង​​​គ្មាន​​​រង​​​របួស​​​ទេ។ វា​​​លំបាក​​​ចាប់​​​ខ្លួនជន​​​សង្ស័យ​​​រូប​​​នេះ​​​ណាស់ ពីព្រោះ​​​ជន​​​​​នេះ​​​មានកាំភ្លើង និង​មាន​​​ផ្ទះ​​​ច្រើន​​ ហើយ​​​ផ្លូវ​​​តូច​​​ចង្អៀត​​​ទៀត​​​”។

លោក ហង្ស ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា កងកម្លាំង​បាន​​​និយាយ​​​ជាមួយ​​​ប្រពន្ធ​​​ជន​​​សង្ស័យ​​​រូប​​​នេះ ដែល​​​បាន​​​អះអាង​​​ថា ប្ដី​​​របស់​​​គាត់​​​ជា​​​​ទាហាន​​​ ហើយ​​​បាន​​​និយាយ​​​ថា គាត់​​​បាន​​​ឈរ​​​ជើង​​​នៅ​​​ក្បែរ​​​ព្រំដែន​​​ថៃ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ។ ទោះ​​​ជាយ៉ាង​​​ណា លោកបាន​​​​អះអាង​​​ថា លោកមិន​​​ស្គាល់​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ ឬអង្គភាព​​​យោធា​​​របស់​​​គាត់​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​ទទួល​​​បាន​​​តម្រុយ​​​ពី​​​ស្ត្រី​​​ជា​​​ប្រពន្ធ​​​ ដូច្នេះ​​​យើង​​​សង្ឃឹម​​​ថា នឹង​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​បាន​​​នៅ​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​”។

របាយការណ៍​​​​មួយ​បង្ហោះ​​​តាម​​​គេហទំព័រ​​​របស់​​​នគ​រ​​​បាល​​​ជាតិគ្រាន់​តែ​​​បញ្ជាក់​​​ថា បុរស​​​​​នេះ​​​ឈ្មោះ ប៉ុន អាយុ​​​៣៥​​​ឆ្នាំ ហើយ​ក៏​ជា​​​ទាហាន​​​ឈរ​​​ជើង​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ផង​​​ដែរ។ របាយការណ៍​​​ដដែល​​​នេះលើក​​​ឡើង​​​ដែរ​​​ថា ឈើ​​​គ្រញូង​​​២៦​​​ដុំ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​គាត់​​​ ហើយ​​​ឈើ​​​ទាំង​​​នេះត្រូវ​​​បាន​យក​​​រក្សា​​​ទុក​​​នៅ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្ទោង។

ហេតុការណ៍​​​​​​េនះ​​​គឺ​​​ជា​​​លើកទី២​​​ហើយ ដែល​​​នគរ​​​បាល​​​បាន​​​បាញ់​​​ទៅ​​​លើ​​​ជន​សង្ស័យ​ដឹក​ឈើ​​​​​ខុស​​​ច្បាប់​​ក្នុង​​​រយៈពេល​​​មិន​​​ដល់​​​មួយ​​​សប្ដាហ៍​​​ផង​​​។ កាលពី​​​ថ្ងៃ​​​ពុធ មន្ត្រី​​​នគរ​​​បា​​​ល​​​ជាតិ​​​ម្នាក់​​​ ដែល​​​ឈរ​​​ជើង​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បាញ់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​សង្ស័យ​​​ថា ដឹក​​​ឈើ​​​​​ខុស​​​ច្បាប់ បន្ទាប់​​​ពី​​​រថយន្ត​​​នោះ​មិន​​​ព្រម​ស្តាប់​បញ្ជា​ឲ្យ​​​ឈប់​​​។ កា​​របាញ់​​​នេះ​​​បណ្ដាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​ស្លាប់ និង​​​របួស​​​កូន​​​ចុង​​​មេបញ្ជាការរង​​​កង​​​រាជ​​​អាវុធ​​​​​​ហត្ថ​​​ខេត្ត​​​ម្នាក់​​​។ គេ​​​រក​​​មិន​​​ឃើញ​​​ឈើ​​​នៅ​​​ក្នុង​​​រថយន្ត​​​នោះទេ​​​៕ សារុន​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ទាហាន​ម្នាក់​ដែល​ជាប់សង្ស័យ​ថា ដឹកឈើគ្រញូង​​​រត់គេច​ផុត​ពី​គ្រាប់​កាំភ្លើង appeared first on ខេមបូឌា ដេលី.

ឧកញ៉ាម្នាក់​គំរាម​ឲ្យ​គេ​បាញ់សម្លាប់អ្នកកាសែតពីរនាក់

$
0
0

យោង​​​តាម​​​របាយការណ៍​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃ​​​សៅរ៍​​​ឧកញ៉ា​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​មួយ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុកពីរ​​​នាក់​​​ នៅ​ពេល​ដែល​ពួកគេ​​​កំពុង​​​​យក​​​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​ ដែល​​​ឧកញ៉ា​រូប​នេះ​ឈ្លោះ​​​គ្នា​​​ជាមួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

អ្នកកាសែត​​​មកពីគេហទំព័រព័ត៌មាន​​​ Cambodia Express News (CEN)និង​​​ទូរទស្សន៍​​​បាយ័ន​​​កំពុង​​​យក​​​ព័ត៌មាន​​​អំពីការ​​​ឈ្លោះ​​​គ្នារវាង​​​លោក តាំង ផេងប៉ោ ដែលជា​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​ និង​​​លោក លី គឹមហេង ដែល​​​ជា​​អ្នក​រក​​​ស៊ី​ដឹក​​ដី ​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​របស់​​​លោក តាំង ផេងប៉ោ ​​​ស្ថិត​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែនជ័យ ស្រាប់​តែ​​មាន​​​ការ​​​គំរាម​​​សម្លាប់​​តែម្តង។

គេហទំព័រ​​​នគរ​​​បាល​​​លើក​​​ឡើង​​​ថា ជម្លោះ​​​រវាង​​​ពាណិជ្ជករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ផ្ទុះ​​​ឡើង​​​បន្ទាប់ពី​​​រថយន្ត​​​ដឹក​​​ដី​​​​​​របស់លោក គឹមហេង បាន​​​ព្យាយាម​​​បើក​​​កាត​់​​​ផ្លូវ​​​សាធារណៈ​​​ខាង​​​មុខ​​​រោង​ចក្រ​​​របស់​​​លោក តំាង​​​ ផេងប៉ោ ជា​ផ្លូវ​ដែល​លោក​​​ ផេងប៉ោ បាន​​​យក​​​បង្គោល​​​បេតុង​​​បិទ។

របាយការណ៍​​​នគ​​រ​​​បាល​​​លើក​​​ឡើង​​​ថា ” អំឡុង​​​ជម្លោះ​​​នោះអ្នក​​​កាសែត​​​ពីរ​​​នាក់​​​មកពី​​​គេហទំព័រព័ត៌មាន CEN និង​​​ទូរទស្សន៍​​​បាយ័ន​​​​​​បានទៅ​​​កាន់​​​កន្លែង​​​នោះ ហើយ​​​បាន​​​យក​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​រវាង​​​អ្នកទាំង​​​ពីរ​​​នេះ”។

របាយការណ៍​​​ដដែល​​​នេះ​​​បន្ត​​​ថា ” ឧកញ៉ា តាំង ផេងប៉ោ បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​កាសែត​​​ឈប់​​​ថត​​​រូប ប៉ុន្តែ​​​អ្នក​​​កាសែត​​​ទាំង​​​នោះ​​​មិន​​​ព្រម​​​ស្ដាប់​​​ឡើយ​​​”។ របាយការណ៍​​​នេះ​​​បន្ថែម​​​ថា “បន្ទាប់​​​មក​​​ឧកញា​​​ តាំង ផេងប៉ោ បាន​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​របស់លោក​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​។តាម​​​បញ្ជា​​​របស់​​​លោក​​​ អង្គរក្ស​ពីរ​​​នាក់​​បាន​​​ចាប់​​​យក​​​ម៉ាស៊ីនថត​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​មាន​​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា”។

យោង​​​តាម​​​របាយការណ៍​​​នគរ​​​បាល​​​ឲ្យ​​​ដឹង​​​ថា លោក ផេងប៉ោ ​​​ខឹង​​​យ៉ាង​​​ខ្លាំង ហើយ​​​ព្យាយាម​​​ទូរស័ព្ទ​​​ហៅ​កម្លាំង​​​មក​​​ពី​​​កង​​​ពល​​​តូច​​​លេខ​​​៧០​នៅ​​​ក្បែរ​​​នោះ។ របាយការណ៍ដដែល​​​នេះ​​​មិន​​​បាននិយាយ​​​លម្អិត​​​ពីរឿង​​​នេះ​​​ទេ ហើយក៏​​​មិន​​​បាននិយាយ​​​ថា តើ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ឬយ៉ាង​​​ណា​​​ឡើយ។

លោក សន សុផល អ្នក​​​យក​​​ព័ត៌មាននៅ​​​គេហទំព័រព័ត៌មាន CEN បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញថា លោក​​​ជា​​​អ្នក​​​កាសែត​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​កាសែត​​​ពីរ​​​នាក់​​​ ដែល​​​លោក ផេងប៉ោ បាន​​​​គំរាម​​​។

លោក សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពួកគេ​​​បាន​​​ព្យាយាម​​​រុញ​​​ច្រាន​​​អ្នក​​​កាសែត​​​ឲ្យ​​​ចេញ​​​ពីកន្លែង​​​ឈ្លោះ​​​គ្នា​​​​នោះ ​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​បាន​​​ថត​​​រូប​​​ពួកគេ​​​។ ខ្ញុំ​​​ត្រូវ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​ នៅពេល​​​ដែល​​​ខ្ញុំ​​​ថត​​​រូប​​​រថយន្ត​នោះ”។

លោក សុផល បានមាន​​​ប្រសាសន៍ថា លោកនឹង​​​មិន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​ ឬនគរ​​​បាល​​​ទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​រាយការណ៍​​​ពីការ​​​គំរាម​​​នេះ​​​ទៅ​​​លោក ប៉ែន សមិទ្ធិ​​ អគ្គនាយក​​​គេហទំព័រព័ត៌មាន CEN ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន។ ទាំង​​​លោក គឹមហេង និង​​​តំណាង​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក ផេងប៉ោ មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បានទេ​​​៕ សារុន​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ឧកញ៉ាម្នាក់​គំរាម​ឲ្យ​គេ​បាញ់សម្លាប់អ្នកកាសែតពីរនាក់ appeared first on ខេមបូឌា ដេលី.

នៅ​ពេល​ខួប​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ គណបក្ស​សង្គ្រោះ​ជាតិបន្ទន់​គោល​ជំហររបស់​ខ្លួន

$
0
0

នៅពេល​​​ដែល​​​ជិត​​​ដល់​​​ខួប​​​នៃការ​​​បោះ​​​ឆ្នោត​​​ជាតិ​​ថ្ងៃ​​​ទី​​​២៨ ខែកក្កដា មេដឹកនាំ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រឆាំង​​​កាលពី​​​ម្សិលមិញ​​​បាន​​​បង្ហាញ​​​ថា ខ្លួន​​​ត្រៀម​​​ដក​​​ការ​​​​​ទាម​​​ទារ​​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ និង​​​បាន​​​ផ្ដោត​​​ជា​​​សំខាន់ទៅ​​​លើ​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ឯករាជ្យ។

លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​អង្គុយ​​​នៅ​​​ជិត​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន និង​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ អំឡុង​​​ពិធី​​​តម្កល់​​​ព្រះអដ្ឋិបរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ​​​ នរោត្តម សីហនុ កាលពី​​​ថ្ងៃសុក្រ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឥឡូវ​​​នេះ​​​លោក​​​សង្ឃឹម​​​ថា នឹង​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​ភាព​​​ទាល់​​​ច្រក​​​នេះ​​​ឲ្យ​​​បាន​​​មុន​​​ថ្ងៃទី​​​២៨ ខែកក្កដា។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ទាំង​​​ពីរ​​​ពេល​​​នេះ​​​កំពុង​​​រៀបចំ​​​រូបមន្ត​​​ថ្មី​​​សម្រាប់​​​ដំណើរ​ការ​ជ្រើស​​​រើស​​​សមាជិក​​​ថ្មី​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​ថា ការ​​​បង្ហាញ​​​ទំនាក់ទំនង​​​ជា​​​សាធារណៈ​​​ខុស​​​ពី​​​ធម្មតា​​​កាលពី​​​ថ្ងៃសុក្រ​​​នេះ គឺ​​​ជា​​​ប្រផ្នូល​​​ល្អ​​​សម្រាប់​​​ការ​​​ចរចា​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​សប្ដាហ៍​​​ខាង​​​មុន​​​នេះ។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បង្ហាញ​​​ថា ជំហរ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​ថាយើង​​​ត្រូវ​​​អង្គុយ​​​ពិភាក្សា​​​គ្នា​​​រក​​​វិធី​​​កណ្ដាល​​​ ដែល​​​ធានា​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌ ហើយ​​​យើង​​​នឹង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។ យើង​​​ត្រៀម​រូប​​​មន្ត​​​របស់​​​យើង​​​រួច​​​ហើយ ហើយ​​​ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ត្រៀម​​​រូប​​​មន្ត​​​របស់​​​គេ​​​រួច​​​ហើយ យើង​​​អាច​​​អង្គុយ​​​ចរចា​​​គ្នា​​​រក​​ដំណោះស្រាយ​​​”។

ពីមុន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បានទាម​​​ទារ​​​ថា ត្រូវ​​ជ្រើស​​​រើសសមាជិក​​​ថ្មី​​​របស់​​​គណៈកម្មា​ធិ​ការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោតដោយ​​​សំឡេង​​​ពីរភាគបី​​​​​​ពី​​​រដ្ឋសភា​​​ដែល​​​មាន​​​១២៣​​​អាសនៈ​​​នេះ​​ ជា​​​ច្បាប់​ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​គណបក្ស​​​ទាំងពីរ​​ក្នុង​ការ​ជ្រើស​រើស​​បេក្ខជន។ការ​​​ទាម​​​ទារ​​​បែប​​​នេះ​​​ត្រូវ​​​បាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ច្រាន​​​ចោល​​​ជាច្រើន​​​ដង​​​។

លោក សុន ឆ័យ ដែល​​​​​​តែង​​​តែ​​​ដឹកនាំ​​​មន្ត្រីគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចាប់​​​តាំង​​​ពីការ​​​បោះ​​​ឆ្នោត​​​​​​មក​​​នោះ បានមាន​​​ប្រសាសន៍​​​ថា គណ​​​បក្ស​​​ប្រឆាំង​​​ក៏​​​​​​បាន​​​បន្ធូរ​​​បន្ថយ​​​ការ​​​ទាម​​​ទារ​របស់​​​ខ្លួន​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នៅពេល​​​ណាមួយ​​​មុន​​​ខែកុម្ភៈ​​​ ឆ្នាំ​​​២០១៨​ផង​​​ដែរ​ ជា​​កាល​បរិច្ឆេទ​ឆាប់​​​បំផុត​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និយាយ​​​ថា ខ្លួន​​​នឹង​​​អនុញ្ញាត​​​ឲ្យមាន​​​ការបោះ​​​ឆ្នោត​​​លើ​​កក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំគិត​​​ថា ការ​​​បោះ​​​ឆ្នោត​​​អាច​​​ចាប់​​​ផ្ដើម​​​នៅ​​​ពេល​​​ក្រោយ​​​បាន​​​។ វា​​​អាស្រ័យ​​​ថាតើ​​​យើង​​​អាច​​​កែ​​​ទម្រង់​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​នេះ​​​បាន​​​លឿន​​​ប៉ុណ្ណា។ វា​​​មិន​​​សំខាន់​​​ទេ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ​​​ ប្រសិន​​​បើ​​​យើង​​​មិន​​​មាន​​​ប្រព័ន្ធ​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​ ឬអាច​​​ទទួល​​​យក​​​បាន​​​នោះ ដូច្នេះ​​​ខ្ញុំគិត​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សុខ​​​ចិត្ត​​​រៀបចំការ​​​បោះ​​​ឆ្នោត​​​ទៅ​​​ពេល​​​ក្រោយ”។

កាលពី​​​មុន គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នៅ​​​ពេល​​​ណាមួយ​​​ចន្លោះពី​​​ខែមករា ឆ្នាំ​​​២០១៦​​​ដល់​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧។ កាលពីខែ​​​មេសា លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ហាក់​​​ដូច​​​ជា​​​បាន​​​ព្រម​​​ព្រៀង​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​។

លោក​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា សមាជិក​​​ថ្មី​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត នឹង​​​ត្រូវ​​​ជ្រើស​​​រើស​​​ដោយ​​​មតិ​​​រួម​​​គ្នា​​​របស់​​​គណបក្ស​​​ទាំង​​​ពីរ​​​ ប៉ុន្តែ​​​ការ​​​ព្រមព្រៀង​​​នេះ​​​បាន​​​បរាជ័យ​​​ទៅវិញ​​​មួយ​​​ថ្ងៃ​​​ក្រោយ​​​មក ព្រោះ​​​លោក ហ៊ុន សែន មិន​​​ព្រម​​​ឲ្យ​​​មាន​​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១៨។

លោក កឹម សុខា និង​​​លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា ពួកគាត់​​​កំពុង​​​រង់ចាំ​​​ការ​​​ទាក់​​​ទង​​​ពី​​​មេដឹកនាំ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដើម្បី​​​បន្ត​​​ការ​​​ចរចា។

លោក ជាម យៀប អ្នកនាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​លោក ព្រំ សុខា រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​មហាផ្ទៃ ដែល​​​បាន​​​ដឹកនាំ​​​គណបក្ស​​​នេះ​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។

បច្ចុប្បន្ននេះ លោក​​​ សម រង្ស៊ី កំពុង​​​ស្ថិត​​​នៅ​តំបន់​​អឺរ៉ុប​​​ ហើយ​​​គ្រោង​​​ជួប​​​សហគមន៍​​​ខ្មែរ​​​នៅ​​​ក្រៅ​​​ប្រទេស ដូច​​​ជា​​​នៅអូស្ត្រាលី អាល្លឺម៉ង់ និង​​​ស្វ៊ីស នៅសប្ដាហ៍​​​ក្រោយ​​​ ហើយ​​​បន្ទាប់​​​មក​​​នឹង​​​វិល​​​មក​​​ប្រទេសកម្ពុជា​​​វិញ​​​ឲ្យ​បាន​មុន​​​ថ្ងៃ​​​ទី​​​២៧ ខែ​​​កក្កដា ដែល​​​នៅ​ពេល​​​នោះ​​​គណបក្ស​​​នេះ​​​នឹង​​​រៀបចំ​​​សមាជ​​​ជាតិ​​​ ដែល​​​ធ្វើ​​​រៀងរាល់​​ពីរ​​​ឆ្នាំ​​​ម្ដង​​​​​​ជា​លើក​​​ដំបូង​​​របស់​​​ខ្លួន៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post នៅ​ពេល​ខួប​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ គណបក្ស​សង្គ្រោះ​ជាតិបន្ទន់​គោល​ជំហររបស់​ខ្លួន appeared first on ខេមបូឌា ដេលី.

មេបញ្ជា​ការរងកង​ទ័ពអាកាស​ម្នាក់ស្ថិត​ក្នុងចំណោម​អ្នកស្លាប់់​ក្នុងឧបទ្ទវ​ហេតុ​ធ្លាក់ឧទ្ធម្ភា​គចក្រ​យោធា

$
0
0

យោង​តាមមេ​បញ្ជាការ​ទ័ពអាកាស​ឲ្យ​ដឹងថា ​មេបញ្ជា​ការរងកង​ទ័ព​អាកាស​ម្នាក់​និង​យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​ទៀត​បាន​ស្លាប់​ក្នុង​​ឧបទ្ទវ​ហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រយោធា​ ដែល​ផលិត​នៅ​ប្រទេស​ចិន​នៅក្នុង​ខណ្ឌដង្កោ រាជធានី​​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​។​ បុរសម្នាក់បាននៅរស់។

មន្រ្តី​មួយរូប​នៅ​នាយ​កដ្ឋាន​ស៊ើប​ការណ៍​ប៉ូលិស​ជាតិ​ ដែល​បដិ​សេធ​មិន​ផ្តល់​ឈ្មោះ​ដោយ​សារ​តែ​គេ​មិន​អនុញ្ញាត​ឲ្យនិយាយ​​ជា​មួយ​អ្នកកាសែត​បានមាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍ត្រី​ អៀង វណ្ណារិទ្ធ ​ជាមេបញ្ជា​ការរង​ទ័ពអាកាស​កងយោធពល​ខេមរភូមិន្ទ​ បាន​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុ​នេះផង​ដែរ​។​ មន្រ្តី​ប៉ូលីស​រូប​នេះ​បាន​មាន​ប្រសាសន៍ថា​ “គាត់​បានជិះ​ជាមួយ​គ្រូបង្ហាត់​ដើម្បី​មើល​កូនចៅរ​បស់គាត់​ហ្វឹកហាត់​យ៉ាង​ដូចម៉្តេច” ។

នាយឧត្តម​សេនីយ៍ សឹង​ សំណាង​ មេបញ្ជាការ​កងទ័ពអាកាស​បានមានប្រសាសន៍​ថា ទាហាន​បួន​នាក់​បានស្លាប់​រួមទាំងមេបញ្ជា​ការរងម្នាក់ផងដែរ។​​ មេបញ្ជា​ការកង​ទ័ពអាកាស​រូបនេះ​បានមាន​ប្រសាសន៍ថា​​ “៤នាក់​បានស្លាប់និងមា្នក់ទៀត​ទទួលរងរបួស​ហើយ​ក្នុងចំណោម​​៤នាក់ដែល​បានស្លាប់​នោះ ​មាន​មេបញ្ជា​ការរង​ម្នាក់​ផង​ដែរ” ។

លោក ខាត់​ សុខៃ​ ចៅសង្កាត់​ព្រៃស​បានមាន​ប្រសាសន៍ថា​ឧទ្ធម្ភា​គចក្របាន​ធ្លាក់ ​ក្នុង​រណ្តៅ​ដីជីក​មួយកន្លែង​នៅម៉ោងប្រហែល៩ព្រឹក​មិញនេះ​នៅក្នុងភូមិ​ព្រៃទីទុយ​។ ​លោក​បានបន្ថែមថា​​រថយន្ត​​សង្គ្រោះបន្ទាន់ ​បានដឹក​អ្នក​ដែលរងរបួសភ្លាមៗ​ទៅកាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​។

វេជ្ជបណ្ឌិត​មួយ​រូបនៅ​ពេទ្យ​កាល់​ម៉ែតបាន​មាន​ប្រសាស​ន៍ថា លោក​ចេង សុខ​សម្បូរមាន​វ័យ​២៧​ឆ្នាំ អាច​និយាយ​បាន​ ហើយគាត់​ទទួលរងរបួស​តិចតួចប៉ុណ្ណោះ​នៅក្នុងឧបទ្ទវ​ហេតុធ្លាក់​ឧទ្ធម្ភាគចក្រ​យោធានោះ​។

​លោក កឹម​ គុណវឌ្ឍ​ ជាអគ្គនាយក​ទូរទស្សន៍ជាតិទទកបានសរសេរក្នុងហ្វេស​ប៊ុកថា​ ឧទ្ធម្ភាគចក្រ​យោធាដែលធ្លាក់​នោះ​គឺផលិតនៅប្រទេសចិន​ប្រភេទz-9 ​ពោល​គឺជាឧទ្ធម្ភាគ​ចក្រចំនួន១២​គ្រឿងដែលទិញ​កាលពីឆ្នាំមុនក្នុង​កម្ចីនិងកិច្ចព្រមព្រៀង​ទិញក្នុងទឹក​ប្រាក់ប្រហែល​២០០លាន​ដុល្លារអាមេរិក​ជាមួយរដ្ឋាភិបាល​ចិន។

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post មេបញ្ជា​ការរងកង​ទ័ពអាកាស​ម្នាក់ស្ថិត​ក្នុងចំណោម​អ្នកស្លាប់់​ក្នុងឧបទ្ទវ​ហេតុ​ធ្លាក់ឧទ្ធម្ភា​គចក្រ​យោធា appeared first on ខេមបូឌា ដេលី.

Viewing all 4644 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>